ពីនេះ ពីនោះ
រូបត្លុក
តើ​អ្នកជា​មនុស្ស​បង្កើត​ឱកាស​, ស្វែងរក​ឱកាស ឬ​រង់ចាំ​ឱកាស​?
19, Aug 2020 , 12:59 pm        
រូបភាព
ដោយ: ថ្មីៗ
មនុស្ស​ម្នាក់ៗ​សុទ្ធតែ​មានចំណេះ ការ​ត្រិះរិះ និង​របៀប​ធ្វើ​ការងារ​ផ្សេងៗ​គ្នា​។ ការធ្វើកិច្ចកា​ធ្វើ​កិច្ច​ការដែល​ពួកគេ​ពេញចិត្ត ហើយ​ទទួលបាន​ជោគជ័យ អ្នកខ្លះ​បានសម្រេច​ចិត្ត​រង់ចាំ​ឱកាស​មកដល់​ទើប​ចាប់យក ហើយ​អ្នក​ខ្លះទៀត​ខំ​ស្វែងរក​ឱកាស​ទើប​អាចមាន​ឱកាស​ហ្នឹង​គេ រីឯ​មនុស្ស​មួយចំនួនទៀត ជា​ក្រុមមនុស្ស​ដែល​ព្យាយាម​បង្កើត​ឱកាស​ដោយ​ខ្លួនឯង ដើម្បី​ធ្វើ​អ្វីមួយ​ដែល​ពួកគេ​ចង់​ធ្វើ​។ តើ​អ្នកជា​មនុស្ស​បង្កើត​ឱកាស​, ស្វែងរក​ឱកាស ឬ​រង់ចាំ​ឱកាស​?


 
​មនុស្ស​បង្កើត​ឱកាស គឺជា​មនុស្ស​មាន​ជំនឿ​លើ​ខ្លួនឯង និង​មានគំនិត​ច្នៃប្រឌិត​ចង់​បង្កើត​អ្វីដែល​ខ្លួន​ចង់បាន ដោយ​មិន​រង់ចាំ​ឱកាស​មកដល់ ឬ​ប្រឹងរក​ឱកាស​នៅទីណា​នោះទេ​។ មនុស្ស​ប្រភេទ​នេះ ភាគច្រើន​តែងតែ​គិត​បែប​វិជ្ជមាន និង​ក្លាហាន​ហ៊ាន​ប្រថុយ​នឹង​ហា​នី​ភ័យ​នៃ​ឱកាស​ដែល​ពួកគេ​បាន​បង្កើត​។ កា​រប​ង្តើ​ត​ឱកាស​ដោយ​ខ្លួនឯង​នេះ គឺ​កើតចេញពី​ទឹកចិត្ត​, ចំណូលចិត្ត​, ចំណេះដឹង និង​ទេ​ព្យ​កោសល្យ​របស់ខ្លួន ដោយ​ឆ្ពោះទៅរក​គោលដៅ​ដែល​ពួកគេ​ចង់បាន​។  

​ចំណែក​ឯង មនុស្ស​ស្វែងរក​ឱកាស គឺជា​មនុស្ស​ដែល​មិន​ហ៊ាន​គិត និង​មិនមាន​គំនិត​ចង់​បង្កើត​ការងារ ឬ​បង្កើត​អ្វីមួយ​ដោយ​ខ្លួនឯង​នោះទេ ព្រោះ​ពួកគេ​ខ្លាច​បរាជ័យ និង​ខ្មាស​គេ​។ មនុស្ស​ប្រភេទ​នេះ​បានត្រឹមតែ​ខ្មីឃ្មាត​រក​ការងារ​ធ្វើតាម​រយៈ​មិន​ត្ត​ភក្តិ​, បងប្អូន និង​តាម​សេចក្តីប្រកាស់​ជ្រើសរើស​បុគ្គលិក​តែប៉ុណ្ណោះ ទើប​មានឱកាស​ដូច​គេ​។ ប៉ុន្តែ មនុស្ស​ដែលមាន​ភាព​រួញរា​បែបនេះ ក៏​មិន​ប្រាកដថា ទទួលបាន​ការងារ​ល្អ ឬ​ជោគជ័យ​ខ្លាំង​នៅក្នុង​អាជីព​របស់ខ្លួន​ប៉ុន្មាន​ដែរ​។​

​រីឯ មនុស្ស​រង់ចាំ​ឱកាស គឺជា​មនុស្ស​ដែល​មិន​សកម្ម ឬ​មិន​យកចិត្តទុកដាក់​លើ​អ្វីដែល​ខ្លួនគេ​ចង់បាន​ឡើយ​។ មនុស្ស​ប្រភេទ​នេះ ទាល់តែ​មាន​គេ​ហៅ​មក​ធ្វើការ ឬ​ដាក់​កិច្ចការ​ឱ្យធ្វើ​ទើប​មានឱកាស​ធ្វើ​។ មនុស្ស​ដែល​រង់ចាំ​ឱកាស​មកដល់​មុខ​ទើប​ចាប់យក​បែបនេះ ក៏​មិន​ប្រាកដថា ទទួលបាន​ការងារ ឬ​ធ្វើ​កិច្ចការ​អ្វីមួយ​បានល្អ​ដែរ ពីព្រោះ​ពួកគេ​មិនសូវមាន​ទំនុកចិត្ត​, គំនិត​ច្នៃប្រឌិត និង​ក្លាហាន​ក្នុង​ការធ្វើ​កិច្ចការ​ទាំងនោះ​ឱ្យបាន​ស៊ីជម្រៅ​ឡើយ​។ ម្យ៉ាងទៀត ក្រុមមនុស្ស​ដែល​បង្កើត​ឱកាស និង​ស្វែងរក​ឱកាស គេ​បាន​ចាប់យក​ឱកាសល្អៗ និង​បោះជំហាន​ទៅមុខ​យ៉ាង​លឿន​ជាង​ក្រុមមនុស្ស​ដែល​រង់ចាំ​ឱកាស​ទៀតផង​៕


© រក្សាសិទ្ធិដោយ thmeythmey.com