ជាតិ
ព័ត៍មានសុខភាព
សុខភាព៖ អាហារ​ដែល​ស្ត្រី​មាន​ផ្ទៃពោះ ត្រូវតែ​ចៀសវាង​ជាដាច់ខាត​
29, Mar 2020 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ
​មាន​សម្ពាធ​ច្រើនណាស់​ដែល​បាន​និយាយ​អំពី​របប​អាហារ​របស់​មនុស្ស​ស្រី ជាពិសេស​នៅពេល​នាង​មាន​ផ្ទៃពោះ​តែម្តង​។ ប៉ុន្តែ​គេ​ដូចជា​មិន​សូវ​និយាយ​អំពី​អាហារ​ដែល​នាង​គួរតែ​ចៀសវាង​សោះ​ក្នុង​ពេល​មាន​ផ្ទៃពោះ​។ ថ្វីបើ​វា​មើល​ទៅ​ល្អ​ចំពោះ​សុខភាព​ក៏ដោយ តែ​អាហារ​ខ្លះ​អាច​នឹង​ធ្វើឲ្យ​ស្ត្រី និង​កូន​ក្នុង​ផ្ទៃ​គ្រោះថ្នាក់​បាន​ដែរ​។ ដូច្នេះ​ខ្ញុំ​សូម​ណែនាំ​នូវ​អាហារ​មួយ​ចំនួន ដែល​ស្ត្រី​មាន​ផ្ទៃពោះ​គួរតែ​យល់ដឹង និង​ព្យាយាម​ចៀសវាង​វា​ឲ្យបាន​ក្នុងពេល​មាន​ផ្ទៃពោះ​៖



1.​    ​ស៊ុត​ឆៅ ឬ​ឆ្អិត​មិនល្អ​
2.​    ​ទឹក​គោ ឬ​ផលិតផល​ធ្វើ​ពី​ទឹកដោះគោ​ដែល​មិន​បាន​សម្លាប់​មេរោគ​
3.​    ​អាហារ​សមុទ្រ​ដែល​ឆៅ​
4.​    ​តែ​ឬ​ស​ឈើ​
5.​    ​សណ្តែក​បណ្តុរ ឬ​បន្លែ​ដែល​ឆៅ​
6.​    ​អាហារ​ចិន ដែល​មាន​ជាតិ​សូ​ដ្យូ​ម និង MSG ខ្ពស់​
7.​    ​អាហារ​ដែល​អ្នក​មាន​ប្រតិកម្ម​ជាមួយ ឬ​អាឡែ​ហ្ស៊ី​
8.​    ​ជាតិ​ផ្អែម​សិប្ប​និមិត្ត ជាពិសេស​ភេសជ្ជៈ​មាន​ជាតិ​ផ្អែមៗ​តែម្តង​
9.​    ​ទឹកឃ្មុំ​
10.​    ​អាហារ​សល់ ទោះ​ទុក​ក្នុង​ទូរ​ទឹកកក​ហើយ​ក៏​ដោយ​៕

ផ្តល់់សិទ្ធិដោយ www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com