ជាតិ
សេដ្ឋកិច្ច
ប្រេងសាំង​ស៊ុប​ពែរ​ឡើងថ្លៃ​បន្តិច តែ​ប្រេងសាំង​ធម្មតា​រក្សា​តម្លៃ​ដដែល​!
02, Feb 2017 , 4:17 pm        
រូបភាព
ដោយ:
​តម្លៃ​ប្រេងឥន្ធនៈ​លក់រាយ ដែល​ត្រូវអនុវត្ត​ចាប់ពី​ថ្ងៃទី​២ ដល់​ថ្ងៃទី​១១​ខែកុម្ភៈ​ឆ្នាំនេះ  មានការ​ប្រែប្រួល​បន្តិច​សម្រាប់​សាំង​ស៊ុប​ពែរ​។ យោងតាម​សេចក្ដីជូនដំណឹង​របស់​ក្រសួងពាណិជ្ជកម្ម ប្រេងសាំង​ស៊ុប​ពែរ​មានតម្លៃ ៣៨៥០​រៀល​ក្នុង​១​លីត្រ ខណៈ​ប្រេងសាំង​ធម្មតា​រក្សា​តម្លៃ​ដដែល គឺ ៣៧៥០​រៀល​ក្នុង​១​លីត្រ​។ ដោយឡែក​ប្រេងម៉ាស៊ូត​ក៏​ស្ថិត​ក្នុងតម្លៃ​ដដែល គឺ ៣៤០០​រៀល​ក្នុង​១​លីត្រ​។​


​នេះ​ជាត​ម្លៃ​អតិបរមា​ប្រេងឥន្ធនៈ ដែល​ត្រូវ​បានគិត​តាម​រូបមន្ត​ប្រកាស​អន្តរក្រសួង សម្រាប់​ទីផ្សារ​កម្ពុជា ដែល​ម្ចាស់​ស្ថានីយ​ទាំងអស់​ត្រូវ​អនុវត្តតាម​៕


Tag:
 ប្រេងឥន្ធនៈ​
© រក្សាសិទ្ធិដោយ thmeythmey.com