ជាតិ
សេដ្ឋកិច្ច
ក្រុម​សហគ្រិន​កម្ពុជា និង​ជប៉ុន ចុះ MOU សហការ​លើ​ផ្នែក​ពាណិជ្ជកម្ម​
03, Feb 2017 , 9:59 am        
រូបភាព
សហគ្រិន​
សហគ្រិន​
ដោយ:
​ភ្នំពេញ​៖ សមាគម​សហគ្រិន​វ័យក្មេង​កម្ពុជា (YEAC) ដែលមាន​សមាជិក​ជាង ១៤០ ក្រុមហ៊ុន បាន​ចុះ​អនុស្សារណៈ​នៃ​ការយោគយល់​គ្នា (MOU) ជាមួយ​ក្រុម​ពាណិជ្ជករ​ជប៉ុន ដើម្បី​បង្កើន​កិច្ចសហការ​ជួយ​គ្នា​ទៅវិញទៅមក​លើ​សកម្មភាព​ពាណិជ្ជកម្ម​។​



MOU សហការ​នេះ ធ្វើឡើង​នៅ​ក្រសួងពាណិជ្ជកម្ម កាលពី​ថ្ងៃទី​១​ខែកុម្ភៈ រវាង លោក សុខ ពិសិដ្ឋ ប្រធាន YEAC និង​លោក Koji Okamura ប្រធាន​អង្គភាព​សហគ្រិន​វ័យក្មេង​នៃ​សភាពាណិជ្ជកម្ម និង​ឧស្សាហកម្ម​ជប៉ុន (YEG) ដែលមាន​សមាជិក​ជាង ៣​ម៉ឺន​ក្រុមហ៊ុន​។ ក្នុង​ពិធី​នេះដែរ​ក៏មាន​វត្តមាន លោក ប៉ាន សូរ​ស័ក្ដិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម និង​លោក Hidehisa Horinouchi ឯកអគ្គរដ្ឋទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា​។

​លោក សុខ ពិសិដ្ឋ បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ក្រោយ​ពិធី​ចុះ MOU ថា ការចុះ MOU នេះ គឺ​ដើម្បី​រំលេច​ឲ្យ​កាន់តែច្បាស់​ពី​ការ​ចងសម្ព័ន្ធភាពរ​វា​ង​សហគ្រិន​នៃ​សមាគម YEAC និង សហគ្រិន​នៃ​អង្គភាព YEG ។ លោក​បញ្ជាក់ថា សកម្មភាព​ដែល​ក្រុម​សហគ្រិន​នៃ​ភាគី​ទាំងពីរ​បានធ្វើ និង​បន្ត​ពង្រឹង​ថែមទៀត គឺ​ការចែករំលែក​បទពិសោធ​ន៍ និង​សហកា​វិនិយោគ​រួមគ្នា​។ លោក​បន្ថែមថា លោក​នឹង​ដឹកនាំ​ប្រតិភូ​សហគ្រិន​មួយក្រុម​មាន​សមាជិក ១៥​ក្រុមហ៊ុន​ទៅ​ទស្សនកិច្ច​សិក្សា​នៅ​ប្រទេស​ជប៉ុន​នៅ​ឆ្នាំ​២០១៧ នេះ តាមរយៈ​ការជួយ​ណែនាំ និង​រៀបចំ​ដោយ​ក្រុម​ពាណិជ្ជករ​ជប៉ុន YEG ។​

​លោក Koji Okamura មានប្រសាសន៍ថា ការ​ស្គាល់ចិត្ត​គ្នា គឺជា​ការចាប់ផ្ដើម​ដ៏​សំខាន់ ដើម្បី​ជំរុញ​ឲ្យ​មាន​កិច្ចសហការ​ពាណិជ្ជកម្ម​រវាង​សហគ្រិន​ប្រទេស​ទាំងពីរ​។ ជាមួយគ្នានេះដែរ លោក​ក៏បាន​បង្ហាញ​ការចាប់អារម្មណ៍​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា រួមជាមួយ​វិស័យ​កសិកម្ម និង​ឧស្សាហកម្ម​ជាដើម​៕


Tag:
 សហគ្រិន​
© រក្សាសិទ្ធិដោយ thmeythmey.com