ជាតិ
«​បាតុភូត​ព្រះអាទិត្យ​រះ​ចំ​កំពូល​ប្រាសាទអង្គរវត្ត​» អាច​នឹង​កើតឡើង​នៅ​ថ្ងៃទី​២០ ឬ​២១​ខែមីនា​ឆ្នាំនេះ​
05, Feb 2017 , 8:19 am        
រូបភាព
ដោយ:
 
​ភ្នំពេញ​៖ បាតុភូត​ព្រះអាទិត្យ​រះ​ចំ​កំពូល​ប្រាសាទអង្គរវត្ត កើតឡើង​ចំនួន ២​ដង​នៅ​ខែមីនា និង​ខែកញ្ញា​ជា​រៀងរាល់ឆ្នាំ​។ ចំពោះ​លើក​នេះ បាតុភូត​នេះ​អាច​នឹង​កើតឡើង​នៅ​ថ្ងៃទី​២០ ឬ​ទី​២១​ខែមីនា​។ នេះ​បើតាម​សេចក្ដីជូនដំណឹង​របស់​ក្រសួងទេសចរណ៍​។​


​សេចក្ដីជូនដំណឹង​ដដែល​នេះ​ឲ្យ​ដឹងថា​៖«​បាតុភូត​ព្រះអាទិត្យ​រះ​ចំ​កំពូល​ប្រាសាទអង្គរវត្ត​នេះ ស្ដែង​ឲ្យ​ឃើញ​ពី​អច្ឆរិយៈ​ភាព​នៃ​ប្រាសាទ​អង្គរ ដែល​ត្រូវបាន​បុព្វបុរស​ខ្មែរ​យើង​កសាង ដោយមាន​ការគិតគូរ​អំពី​ស្ថាបត្យកម្ម និង​ការផ្សារភ្ជាប់​ជាមួយនឹង​ធម្មជាតិ​យ៉ាងច្បាស់​លាស់​គួរ​ឲ្យ​ស្ងប់​ស្ងែ​ង​»​។ 
 
​ចំពោះ​ពេលវេលា បាតុភូត​នេះ នឹង​កើតឡើង​នៅ​ចន្លោះ​ម៉ោង ៥​ព្រឹក ទៅ​ម៉ោង ៧​ព្រឹក​។ ជា​រៀងរាល់ឆ្នាំ​ព្រឹត្តិការណ៍​នេះ បាន​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ​ច្រើន​កុះករ​មក​ទស្សនា និង​ផ្ដិត​យក​រូបភាព​។ នេះ​បើតាម​សេចក្ដីជូនដំណឹង​ខាងលើ​។​
 
​លោក​បណ្ឌិត ច័ន្ទ រ័ត្ន ប្រធាន​សមាគម​នៃ​អ្នក​គណិតវិទ្យា​កម្ពុជា និង​ជា​ប្រធាន​នាយកដ្ឋាន​ស្រាវជ្រាវ​វិទ្យាសាស្ត្រ​នៃ​ក្រសួង​អប់រំ យុវជន​និង​កីឡា ដែល​បាន​ស្រាវជ្រាវ​ឯកសារ​អំពី​បាតុភូត​នេះ ធ្លាប់បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា បាតុភូត​នេះ គឺជា​ការគិតគូរ​រប​ស់​បុព្វបុរស​ខ្មែរ​ដែល​កសាង​ប្រាសាទ​អង្គរ ពោលគឺ​មិនមែនជា​រឿង​ចៃដន្យ​ឡើយ​៕
 
 
 

Tag:
 ព្រះអាទិត្យ​រះ​ចំ​កំពូល​ប្រាសាទអង្គរវត្ត​
  អង្គរ​
© រក្សាសិទ្ធិដោយ thmeythmey.com