ជាតិ
សេដ្ឋកិច្ច
ការលក់​សំបុត្រ​ចូល​ទស្សនា​ប្រាសាទ​អង្គរ​តាម​អន​ឡាញ គ្រោង​នឹងដាក់​ដំណើរការ​ឆ្នាំ​២០១៨
05, Feb 2017 , 6:59 pm        
រូបភាព
ដោយ:
 
​ភ្នំពេញ​៖ ដើម្បី​បង្ករ​ភាពងាយស្រួល​ដល់​ភ្ញៀវទេសចរ​អន្តរជាតិ គ្រឹះស្ថាន​អង្គរ ដែលជា​អង្គភាព​រដ្ឋ​គ្រប់គ្រង​ចំណូល​ពី​ការ​ទស្សនា​ប្រាសាទ​អង្គរ កំពុង​រៀបចំ​ប្រព័ន្ធ​លក់​សំបុត្រ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ​តាម​អន​ឡាញ​។​


​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​គ្រឹះស្ថាន​អង្គរ ដែល​ចុះ​នៅ​ថ្ងៃទី​៣១​ខែមករា បាន​ឲ្យ​ដឹងថា ការលក់​បណ្ណ​ចូល​ទស្សនា​ប្រាសាទ​អង្គរ​តាម​អន​ឡាញ អាច​នឹង​ត្រូវដាក់​ដំណើរការ​នៅក្នុង​ឆ្នាំ​២០១៨ ខាងមុខ​។​
​សូមបញ្ជាក់ថា រដ្ឋាភិបាល​ទើបតែ​បានសម្រេច​ដំឡើង​តម្លៃ​បណ្ណ​ចូល​ទស្សនា​ប្រាសាទ​អង្គរ​ទាំងបី​ប្រភេទ ដែល​ត្រូវអនុវត្ត​ចាប់ពី​ថ្ងៃទី​១​ខែកុម្ភៈ​។ តម្លៃ​បណ្ណ​ថ្មី​សម្រាប់​ការ​ទស្សនា​រយៈពេល​១​ថ្ងៃ​ត្រូវបាន​ដំឡើង​ពី​២០​ដុល្លារ ទៅ​៣៧​ដុល្លារ​។ 
  
 
​របាយការណ៍​ពី​គ្រឹះស្ថាន​អង្ករ​ឲ្យ​ដឹងថា ការលក់​សំបុត្រ​ចូល​ទស្សនា​រមណី​ដ្ឋា​ន​អង្គរ​នៅ​ឆ្នាំ​២០១៦ បាន​ជាង ៦២​លាន​ដុល្លារ​កើនឡើង ៤,២​ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ​២០១៥ ។ នេះ​ជា​ចំណូល​ពី​ការលក់​សំបុត្រ​ទស្សនា​ប្រាសាទ​អង្គរ ដែល​រដ្ឋាភិបាល​គ្រប់គ្រង​ដោយ​ខ្លួនឯង បន្ទាប់ពី​រដ្ឋាភិបាល​បាន​ដកហូត​ការលក់​សំបុត្រ​នេះ​ពី​ក្រុមហ៊ុន សុខា របស់លោក សុខ គង់ ចាប់ពី​ខែមករា​ឆ្នាំ​២០១៦ ៕



Tag:
 អង្គរ​
  សំបុត្រ​ចូល​ទស្សនា​ប្រាសាទ​អង្គរ​
  គ្រឹះស្ថាន​អង្គរ​
© រក្សាសិទ្ធិដោយ thmeythmey.com