ជាតិ
បទសម្ភាសន៍
សង្គមជាតិ
សិប្បកម្មតម្បាញសូត្រទាក់ទាញទេសចរនៅសួនចម្ការស្នេហ៍ តែខ្សត់ចំណូល
× លោក ពេជ្រ វ៉ាង តំណាងសហគមន៍តម្បាញសូត្រ បានពន្យល់ពីគោលបំណងនៃការផលិត សូត្រខ្មែរនៅក្នុងរមណីយដ្ឋានចម្ការស្នេហ៍នេះ គឺចង់បង្ហាញពីរបៀបចិញ្ចឹម និងការវិវដ្តរបស់ដង្កូវនាងរហូតផលិតបានជាសរសៃសូត្រ និងការតម្បាញក្រម៉ា ហូល ផាមួង តាមបែបប្រពៃណីខ្មែរ ដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមកទស្សនានៅទីនេះ។
ការធ្វើសិប្បកម្មតម្បាញសូត្រខ្នាតតូចតាមបែបប្រពៃណី ដែលត្បាញហូល ផាមួងដោយដៃនេះ ក៏បានជួយជីវភាពប្រជាពលរដ្ឋក្រីក្រមួយចំនួន ដែលពួកគាត់មកធ្វើការនៅក្នុងសមាគមតម្បាញសូត្រនេះផងដែរ តែនៅបានចំណូលតិច។ នេះជាការបញ្ជាក់របស់លោក ពេជ្រ វ៉ាង តំណាងសហគមន៍តម្បាញសូត្រនៅក្នុងរមណីយដ្ឋានចម្ការស្នេហ៍។
រមណីយដ្ឋានចម្ការស្នេហ៍ ស្ថិតនៅក្នុងភូមិតូច ឃុំកោះឧកញ៉ាតី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដោយចេញដំណើរពីភ្នំពេញឆ្លងកាត់ស្ពានជ្រោយចង្វារតាមផ្លូវជាតិលេខ៦ ដោយត្រូវបត់ចូលទៅតាមផ្លូវកំពង់ចម្លងព្រែកលៀប និងឆ្លងស្រឡាងឆ្ពោះទៅចម្ការស្នេហ៍ តែម្តង៕
សូមទស្សនាវីដេអូថ្មីៗ៣នាទី ដូចតទៅ៖
© រក្សាសិទ្ធិដោយ thmeythmey.com