ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ជំងឺ​បាក់​ទឹកចិត្ត ភាគច្រើន​កើតឡើង​ដោយសារតែ​កង្វះ​ជីវជាតិ​ទាំងនេះ​សោះ​
10, Feb 2018 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ
​យើង​ធ្លាប់តែ​ដឹងថា មានតែ​របៀប​រស់នៅ កន្លែងធ្វើការ សកម្មភាព​ការងារ​ទេ ដែល​ធ្វើ​ឲ្យ​មនុស្ស​យើង​មាន​បញ្ហា​ផ្លូវចិត្ត​ដូចជា បាក់​ទឹកចិត្ត ថប់​អារម្មណ៍ ឬ​ពិបាកចិត្ត​។ ទោះបីជា​យ៉ាងណាក៏ដោយ អ្វីដែល​យើង​ញ៉ាំ និង​ផឹក​ក៏​អាច​ប៉ះពាល់​ដោយផ្ទាល់​ទៅលើ​រចនាសម្ព័ន្ធ​របស់​ខួរក្បាល និង​មុខងារ​ខួរក្បាល​បានដែរ​។​



​ធម្មតា Serotonin, dopamine និង Norepinephrine គឺជា​សារធាតុ​ចម្លង​សរសៃប្រសាទ​ដែល​និយាយ​អំពី​សុខភាព​ផ្លូវចិត្ត​។ កាលណា​សារធាតុ​ទាំងនេះ​ត្រូវបាន​ទប់ស្កាត់​ដោយសារតែ​អាស៊ីតអាមីណេ​ដែល​ចេញពី​ប្រូតេអ៊ីន​មិន​គ្រប់គ្រាន់ វា​ពិតជា​អាច​បណ្តាល​ឲ្យ​មាន​បញ្ហា​ផ្លូវ​ចិត្តបាន​។​

​វីតាមីន និង​ជាតិ​រ៉ែ​គឺជា​របស់​ដ៏​សំខាន់​សម្រាប់​សំយោគ និង​ផ្តល់​មុខងារ​ដល់​សារធាតុ​ចម្លង​សរសៃប្រសាទ​ទាំងបី​នេះ​។ ដូច្នេះ​ដើម្បី​ផ្តល់​ផលិតផល​របស់​សារធាតុ​ចម្លង​សរសៃប្រសាទ​ទាំងបី​នេះ​ជាប់​រហូត និង​គ្រប់គ្រាន់ គ្មាន​អ្វីដែល​ត្រូវការ​ក្រៅពី​ការ​ញ៉ាំ​ជីវជាតិ​ត្រឹម​ត្រូវជា​រៀងរាល់ថ្ងៃ​ឡើយ​។ កាលណា​មនុស្ស​ម្នាក់​ចេះតែមាន​បញ្ហា​បាក់​ទឹកចិត្ត​ជាប់​រហូត ក៏​អាច​ដោយសារតែ​របប​អាហារ​កង្វះ​ជីវជាតិ​ដូចខាងក្រោម​នេះដែរ​៖

​ខ្លាញ់​អូ​មេ​ហ្គា​បី​
​ប្រភព​ដ៏​ល្អ​របស់​ជីវជាតិ​មួយ​នេះ​គឺ​ត្រី​សម្បូរ​ខ្លាញ់ និង​ស៊ុត ព្រមទាំង​ថ្នាំ​បំប៉ន​។​

​អ៊ីយ៉ូត​

​ប្រភព​ដ៏​ល្អ​របស់​ជាតិ​អ៊ីយ៉ូត​គឺ​ស្រួល​រក​ណាស់ តាមរយៈ​ការប្រើ​អំបិលអ៊ីយ៉ូត​សម្រាប់ធ្វើ​ម្ហូបអាហារ​។ ក្រៅពីនេះ​អ្នក​ក៏​អាចរ​កវា​បាន​ពី​ក្នុង​អាហារ​មួយចំនួន​ដែរ​ដូចជា ទឹកដោះគោ យ៉ា​អួ និង​ស៊ុត​។​

​ជាតិ​ស័​ង្គ​សី​
​ប្រភព​ដ៏​ល្អ​នៃ​ជាតិ​ស័​ង្គ​សី​នោះ​គឺ អយ​ស្ទើ ក្តាប សាច់គោ សាច់​ចៀម សាច់ជ្រូក សាច់​ក្រហម សាច់មាន់ គ្រាប់ស្វាយចន្ទី និង​វីតាមីន​ចម្រុះ​ដែលមាន​គុណភាព​ល្អ​។​

​ជាតិ​ម៉ាញ៉េ​ស្យូ​ម​
​ប្រភព​ដ៏​ល្អ​នៃ​ជាតិ​ម៉ាញ៉េ​ស្យូ​ម​មានដូចជា គ្រាប់​ផ្លែឈើ បន្លែ​ពណ៌​បៃតងចាស់ គ្រាប់​ធញ្ញជាតិ និង​សូកូឡា​ខ្មៅ​។​

​វីតាមីន D

​ប្រភព​អាហារ​ធម្មជាតិ​ដែល​សម្បូរ​វីតាមីន D គឺ​​ត្រី​សម្បូរ​ខ្លាញ់ ដូចជា ត្រី​សាល​ម៉ុង សា​ឌី​ន និង​ស៊ុត​។ ចំណែកឯ​ពន្លឺព្រះអាទិត្យ​ក៏​សម្បូរ​វីតាមីន D ដែរ​។​

​សេ​ឡេ​ញ៉ូ​ម​

​ប្រភព​ដ៏​ល្អ​របស់​សេ​ឡេ​ញ៉ូ​ម​គឺ សណ្តែក ត្រី បង្គា ថ្លើម​សត្វ និង​សាច់មាន់​។​

​ជាតិ​ដែក​

​ប្រភព​ជាតិ​ដែក​ដ៏​សំខាន់ៗ​មានដូចជា សាច់ជ្រូក សាច់គោ សាច់​ចៀម សាច់មាន់ ស៊ុត ថ្លើម​សត្វ អយ​ស្ទើ និង​សណ្តែក​ស​។​

​វីតាមីន B​កំ​ផ្លិ​ច​

​វីតាមីន B អាច​រកបាន​ក្នុង​គ្រាប់​ធញ្ញជាតិ សណ្តែក បន្លែ​ពណ៌​បៃតង និង​សាច់​។​

​វីតាមីន C

​វីតាមីន C ច្រើន​តែមាន​ក្នុង​ផ្លែឈើ​ជូរៗ ផ្លែ​គី​វី ម្ទេស​ប្លោក និង​ស្ត្រ​បឺ​រី​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com