ជាតិ
បទយកការណ៍ / បទសម្ភាសន៍
លោក ចាន់ យុ​ត្ថា​៖​ឥទ្ធិពល​«El Nino»​ធ្វើ​ឲ្យ​ខែរងា​កន្លងទៅ មានតែ​៣​ថ្ងៃ​
06, Feb 2017 , 2:31 pm        
រូបភាព
​ស្ថានភាព​អាកាសធាតុ​នៅ​កម្ពុជា នា​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ បាន​ផ្លាស់ប្តូរ​ច្រើន​ខុសពី​អតីតកាល​។ ជាទូទៅ មុន​ចូលដល់​កុម្ភៈ កម្ពុជា​ត្រូវ​ឆ្លងកាត់​អាកាសធាតុ​ត្រជាក់​(​រងា​) គឺ​នៅ​ចន្លោះ​ខែធ្នូ និង​ខែមករា ប៉ុន្តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ អាកាសធាតុ​ត្រជាក់​ខ្លាំង​(​រងា​) ហាក់​មិន​បានកើត​ឡើយ​។ ពីមុន នៅ​ខែកុម្ភៈ ក៏​គ្មាន​ដែរ​ភ្លៀង​កក់ខែ​។



​ការផ្លាស់ប្តូរ​នេះ ត្រូវបាន​លោក ចាន់ យុ​ត្ថា នាយក​ខុ​ទ្ទ​កាល័យ​ក្រសួង​ធនធានទឹក និង​ឧតុនិយម បញ្ជាក់ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា បណ្តាលមកពី​ការប្រែប្រួល​អាកាសធាតុ​ជាស​កល​។ ឥទ្ធិពល «El Nino» ដែល​បាន​គ្របដណ្តប់​មកលើ​ប្រទេស​កម្ពុជា កាលពី​ឆ្នាំ​កន្លងទៅ មិនអាច​ធ្វើ​ឲ្យ​សីតុណ្ហភាព​ចុះ​ត្រជាក់​ឡើយ​។ លោក ចាន់ យុ​ត្ថា ជា​អ្នកនាំពាក្យ​ក្រសួង​ធន​ធា​ទឹក​ផង​នោះ បាន​ឲ្យ​ដឹង​ទៀតថា ឥទ្ធិពល «El Nino» ធ្វើ​ឲ្យ កម្ពុជា​ត្រជាក់​ខ្លាំង តែ​៣​ថ្ងៃ​ប៉ុណ្ណោះ នា​ខែរងា​ដែល​ទើបតែ​បញ្ចប់​ទៅនេះ​។



​បើ​ឆ្នាំ​កន្លងទៅ កម្ពុជា​ត្រជាក់​តែ​៣​ថ្ងៃ តើ​នៅ​ឆ្នាំនេះ ឬ​ទៅ​អនាគត កម្ពុជា​អាច​បាត់​ខែរងា ឬទេ​? ដើម្បី​ជ្រាប​ច្បាស់ សូម​អញ្ជើញ​ស្តាប់​បទសម្ភាសន៍​រវាង កញ្ញា ខន ចំប៉ា អ្នកកាសែត នៃ​សារព័ត៌មាន​ថ្មីៗ និង​លោក ចាន់ យុ​ត្ថា នាយក​ខុ​ទ្ទ​កាល័យ និង​ជា​អ្នក​អ្នកនាំពាក្យ នៃ​ក្រសួង​ធនធានទឹក និង​ឧតុនិយម ដូចតទៅ​៖




​សូមបញ្ជាក់ថា «El Nino» ជា​បាតុភូត​មួយ ដែល​បង្ក​ឲ្យ​សីតុណ្ហភាព​ក្តៅ​ខ្លាំង​។ «La Nina » ជា​បាតុភូត ដែល​ធ្វើ​ឲ្យ​សីតុណ្ហភាព​ចុះ​ត្រជាក់​៕


Tag:
 ចាន់ យុ​ត្ថា​
  រងា​
  El Nino
© រក្សាសិទ្ធិដោយ thmeythmey.com