ជាតិ
បទយកការណ៍ / បទសម្ភាសន៍
លោក ចាន់ យុ​ត្ថា ថា​ឆ្នាំនេះ កម្ពុជា​នឹងមិន​ជួប​គ្រោះរាំងស្ងួត​ដូច​ឆ្នាំ​២០១៦​ទេ​
07, Feb 2017 , 8:19 pm        
រូបភាព
​លោក ចាន់ យុ​ត្ថា នាយក​ខុទ្ទកាល័យ​នៃ​ក្រសួង​ធនធានទឹក និង​ឧតុនិយម បានបញ្ជាក់​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ឆ្នាំ​២០១៧​នេះ កម្ពុជា​នឹងមិន​ជួប​គ្រោះរាំងស្ងួត​ធ្ងន់ធ្ងរ ដូច​កាលពី​ឆ្នាំ​២០១៦​ទេ​។ លោក ចាន់ យុ​ត្ថា ជា​អ្នកនាំពាក្យ​ក្រសួង​ធនធានទឹក ផង​នោះ ពន្យល់ថា​បច្ចុប្បន្ន​កម្ពុ​ជា​កំពុងស្ថិត​ក្នុង​អន្តរកាល​នៃ​បាតុភូត «El Nino» និង​«La Nina» ហើយ​រដូវវស្សា​ខាងមុខ អាកាសធាតុ​របស់​កម្ពុ​ជា​កំពុងមាន​ទំនោរ​ទៅរក​បាតុភូត​ត្រជាក់​«La Nina» ដែលជា​បាតុភូត​បង្ក​ឲ្យ​អាកាសធាតុ​ត្រជាក់​។



​សូមបញ្ជាក់ថា ក្នុង​ឆ្នាំ​២០១៦​កន្លងទៅ កម្ពុជា​បាន​រង​ឥទ្ធិពល​ទាំងស្រុង​ពី​បាតុភូត​«El Nino» ដែល​នាំ​អាកាសធាតុ​ក្តៅ​ខ្លាំង រហូត​តំបន់​ខ្លះ​ខ្វះ​ទឹក​ប្រើប្រាស់ សត្វ គោ ក្របី ងាប់ ដោយសារ​ខ្វះ​ទឹក​។​

​ដើម្បី​លម្អិត សូម​អញ្ជើញ​ស្តាប់​បទសម្ភាសន៍​រវាង កញ្ញា ខន ចំប៉ា អ្នកកាសែត​នៃ​សារព័ត៌មាន​ថ្មីៗ និង​លោក ចាន់ យុ​ត្ថា នាយក​ខុទ្ទកាល័យ និង​ជា​អ្នកនាំពាក្យ​នៃ​ក្រសួង​ធនធានទឹក និង​ឧតុនិយម ដូចតទៅ​៖








Tag:
 ចាន់ យុ​ត្ថា​
 ​ អាកាសធាតុ​
 ​ រាំងស្ងួត​
© រក្សាសិទ្ធិដោយ thmeythmey.com