ជាតិ
បទយកការណ៍ / បទសម្ភាសន៍
លោក អ៊ឹម សុខរិទ្ធី រៀបរាប់ពីដំណើរទស្សនកិច្ចផ្លែផ្ការបស់ប្រធានាធិបតីមីយ៉ាន់ម៉ានៅតំបន់អង្គរ
× សៀមរាប៖ លោកប្រធានាធិបតីមីយ៉ាន់ម៉ា បានចំណាយពេល២ថ្ងៃកន្លះនៅលើទឹកដីខេត្តសៀមរាប ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក។ ក្នុងដំណើរមកកាន់ខេត្តសៀមរាប លោកប្រធានាធិបតីមីយ៉ាន់ម៉ា លោក Htin Kyaw បានទៅទស្សនាប្រាសាទអង្គរវត្ត ប្រាសាទបាយ័ន ព្រះអង្គងោក ប្រាសាទតាព្រហ្ម ស្រះស្រង់ និងប្រាសាទបន្ទាយស្រី។ លោកប្រធានាធិបតីមីយ៉ាន់ម៉ា បានចាប់អារម្មណ៍ចំពោះផ្ទាំងសិលាចារឹកភាសាភូមា និងបានអះអាងថា ព្រះអង្គងោកពិតសង់ឡើងតាមទម្រង់ និងរចនាប័ទ្មរបស់ភូមាពិតប្រាកដមែន។
លោក អ៊ឹម សុខរិទ្ធី អ្នកស្រាវជ្រាវរបស់អាជ្ញាធរជាតិអប្សរា ត្រូវបានចាត់តាំងឲ្យធ្វើជាមគ្គុទ្ទេសក៍សម្រាប់ដំណើរទស្សនៈកិច្ចរបស់លោកប្រធានាធិបតីមីយ៉ាន់ម៉ានៅខេត្តសៀមរាប។ តាមការបញ្ជាក់របស់លោក អ៊ឹម សុខរិទ្ធី ក្នុងដំណើរទស្សនៈកិច្ចនេះ លោកប្រធានាធិបតីចាប់អារម្មណ៍ទៅនឹងការរៀបចំហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់អង្គរ វិស័យទេសចរណ៍ និងសំខាន់ទៅនឹងអក្សរចារឹកភាសាភូមា ដែលលោកមិនធ្លាប់ដឹងកន្លងមក។
តាមលោក អ៊ឹម សុខរិទ្ធី ដែលអមដំណើរលោកប្រធានាធិបតីចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៦ កុម្ភៈ ឆ្នាំ២០១៧ បានបញ្ជាក់ទៀតថា លោកប្រធានាធិបតីមីយ៉ាន់ម៉ា និងលោកជំទាវ មានចំណាប់អារម្មណ៍ចំពោះការលក់ផលិតផលរបស់អ្នកស្រុក និងមានបំណងជំរុញលើកទឹកចិត្តចំពោះការផលិតរបស់អ្នកស្រុកផង។
ចំណុចមួយទៀតដែលជាចំណុចសំខាន់ដែរនោះ គឺថា រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានកោតសរសើរចំពោះការរៀបចំសហគមន៍ទេសចរណ៍ និងថានឹងយកគំរូនេះដើម្បីអនុវត្តន៍នៅប្រទេសរបស់ខ្លួនផងដែរ។
ព័ត៌មានលម្អិតទាក់ទងនឹងរឿងនេះ សូមស្តាប់បទសម្ភាសរវាងអ្នកសារព័ត៌មានថ្មីៗ ជាមួយលោក អ៊ឹម សុខរិទ្ធី ដូចតទៅ៖
Tag:
អ៊ឹម សុខរិទ្ធី
ប្រធានាធិបតីមីយ៉ាន់ម៉ា
ព្រះអង្គងោក
© រក្សាសិទ្ធិដោយ thmeythmey.com