ជាតិ
បទសម្ភាសន៍
របៀប​ធ្វើ​ក្រឡាន​របស់​អ្នក​ក្រចេះ​
13, Feb 2017 , 9:37 am        
រូបភាព
ដោយ: ថ្មីៗ
ក្រចេះ៖ ​នៅពេលដែល​និយាយ​ពី​ក្រឡាន គេ​នឹកឃើញ​ភ្លាម​ដល់​ក្រឡាន​អ្នក​ខេត្តក្រចេះ ដែល​ល្បី និង​ពេញនិយម​ពិសា​របស់​ប្រជាជន​ខ្មែរ ជាពិសេស អ្នក​ដែល​បានធ្វើ​ដំណើរ​ទៅដល់​ខេត្តក្រចេះ​។ អ្នកដំណើរ​មកពី​ខេត្ត​ដទៃ ដែល​បាន​ទៅដល់​ខេត្ត​នេះ តែងតែ​ទិញ​ក្រឡាន​ទុក​ពិសា ឬ​ផ្ញើ​សាច់ញាតិ មិត្តភក្តិ នៅពេលដែល​ពួកគេ​ត្រឡប់ទៅផ្ទះ​វិញ​។​



​គ្រួសារ​លោក ឈិន សឿន ជា​កសិករ​រស់នៅក្នុង​ឃុំ​ថ្ម​គ្រែ ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ បាន​ប្រកប​អាជីព​ជា​អ្នកធ្វើ​ក្រឡាន​អស់​រយៈពេល​ជាង​១០ ឆ្នាំ​មកហើយ​។ អ្នកជំនាញ​ធ្វើ​ក្រឡាន​រូបនេះ បាន​ពន្យល់​ពី​របៀប​ធ្វើ​ក្រឡាន ដោយមាន​ច្រើន​ដំណាក់កាល​។ របៀប​ធ្វើ​នោះ​មានដូចជា ដំណាក់កាល​កាត់​ឫស្សី​ជា​កង់ៗ និង​សកសំបក​វា​ចេញ​, ដំណាក់កាល​ត្រាំអង្ករ​, ដំណាក់កាល​កោសដូង ដែលជា​គ្រឿងផ្សំ​ធ្វើ​ឲ្យ​ក្រឡាន​ឆ្ងាញ់ និង​ឈ្ងុយ​, ដំណាក់កាល​ច្រកអង្ករ​ចូលទៅក្នុង​បំពង់​ឫស្សី​, ដំណាក់កាល​ដុត​ក្រឡាន​, កា​រសក​ក្រឡាន​នោះ​ម្តងទៀត​ក្រោយពី​ដុត​រួច និង​បិត​វា​ឲ្យ​ស្អាត និង​ស្តើង​ងាយស្រួល​បក​ពិសា​៕

សូម​អញ្ជើញ​ទស្សនា​វីដេអូ​ថ្មីៗ​៣​នាទី ដូចតទៅ​៖

















© រក្សាសិទ្ធិដោយ thmeythmey.com