និស្សិត​សាកលវិទ្យាល័យ​ហ្សា​ម៉ាន់​ឈ្នះ​រង្វាន់​ពីរ​ក្នុងការ​ប្រកួត Business Model Competition (BMC) Startup Accelerator Program 2017
អត្ថបទពាណិជ្ជកម្ម
និស្សិត​សាកលវិទ្យាល័យ​ហ្សា​ម៉ាន់​ឈ្នះ​រង្វាន់​ពីរ​ក្នុងការ​ប្រកួត Business Model Competition (BMC) Startup Accelerator Program 2017
14, Feb 2017 , 4:08 pm        
រូបភាព
​និស្សិត កង សុ​វណ្ណា​រ៉ូ​ត និស្សិត នង សុធា​រដ្ឋ និង​និស្សិត ទេព សុភា​រង្សី នៃ​សាកលវិទ្យាល័យ​ហ្សា​ម៉ាន់​បានទទួល​ជ័យជំនះ​នៅក្នុង​វគ្គ​ផ្តាច់​ព្រា​ត់នៃ​ការប្រកួត BMC Startup Accelerator Program and Competition ឆ្នាំ​២០១៧ ដែល​បាន​ប្រព្រឹត្តទៅ​នៅ​មជ្ឈមណ្ឌល​សហ​ប្រតិ​ប​ត្ត​ការ​កម្ពុជា​ជប៉ុន (CJCC) នៅពេល​ថ្មីៗ​នេះ​។ នេះ​គឺជា​ក្រុមនិស្សិត​តែមួយគត់​ដែល​បានឈ្នះ​រង្វាន់​ពី​ប្រភេទ​ផ្សេងគ្នា​អំពី​ការប្រកួត ដែល​រង្វាន់​ទី​១​គឺ មេដាយមាស​សម្រាប់​ក្រុមនិស្សិត​កម្រិត​ថ្នាក់បរិញ្ញាប័ត្រ (Gold Prize for Junior Accelerator Group) ដែលមាន​ជា​ទឹកប្រាក់​ចំ​នួ​យ ២០០០ ដុល្លារ​សហរដ្ឋ​អា​មេ​រិច និង​រង្វាន់​ទី​២​គឺ Smart Innovation Award ផ្តល់ជូន​ដោយ​ក្រុមហ៊ុនទូរស័ព្ទ​ចល័ត​ស្មា​ត​អា​ស៊ា​អា​តា ដែលមាន​ជា​ទូរស័ព្ទ iPhone 6S Plus ចំនួន​៣​គ្រឿង​។​

​នៅក្នុង​ការប្រកួត​ផ្តាច់​ព្រ័ត​នេះ​ផងដែរ ក្រុមនិស្សិត​ទាំងអស់​មាន​៨​ក្រុម​ដែល​បាន​ចូលរួម​ក្នុង​កម្រិត​ថ្នាក់​បរិញ្ញាបត្រ (Junior Level) ។ ក្រុមនិស្សិត​របស់​យើង​ដែល​បានទទួល​ជ័យជំនះ​នេះ នឹងត្រូវ​ទៅ​ប្រកួត​បន្ត​ក្នុង​វគ្គ​បន្ទាប់​ជាមួយនឹង​ប្រទេស​ក្នុង​តំបន់​មេគង្គ​ដទៃទៀត​នៅ​ទីក្រុង​យ៉ាង​ហ្គូ​ន ប្រទេស​មី​យ៉ាន់​ម៉ា នៅ​ថ្ងៃទី​១៨ ខែ មិនា​ខាងមុខនេះ​។​



​ដើម្បី​ឈានចូល​មកដល់​វគ្គ​ផ្តាច់​ព្រ័ត​នេះ​បាន អ្នកចូលរួម​ឬ​និស្សិត​ត្រូវ​បង្កើតជា​ក្រុម​មួយ​ដែលមាន​សមាជិក​យ៉ាងច្រើន​បំផុត​ចំ​នួ​យ​៣​នាក់ ហើយ​ពួកគេ​អាចមកពី​សាកលវិទ្យាល័យ​ផ្សេងៗ​គ្នា ឬក៏​មកពី   សាកលវិទ្យាល័យ​តែមួយ តែមាន​ជំនាញ​ផ្សេងគ្នា​។ តួយ៉ាង ក្រុមនិស្សិត​របស់​សាកលវិទ្យាល័យ​ហ្សា​ម៉ាន់ មាន​សុ​វណ្ណា​រ៉ូ​ត និង​សុធា​រដ្ឋ មកពី​ដេ​ប៉ា​តឺ​ម៉​ង់​គ្រប់គ្រង​ប្រព័ន្ធ​ព័ត៌មានវិទ្យា និង​សុភា​រង្សី​មកពី​ដេ​ប៉ា​តឺ​ម៉​ង់​គ្រប់គ្រង​ពាណិជ្ជកម្ម​។ ពួកគេ​គឺជា​ក្រុម​១​ក្នុងចំណោម​ក្រុមនិស្សិត​ទាំង​១៦​ដែល​បាន​ឆ្លងកាត់​ការ​ជ​ម្រុ​ស និង​ការបណ្តុះបណ្តាល ការប្រឹក្សា​អស់​រយៈពេល​៣​ខែ​នៅឯ​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង​កាលពី​ខែវិច្ឆិកា ២០១៦ ដល់​ខែមករា ឆ្នាំ​២០១៧​។​

​ក្រុមនិស្សិត​មាន​រយៈពេល​១០​នាទី ដើម្បី​ធ្វើ​បទ​បង្ហាញ​អំពី​គំនិត​អាជីវកម្ម​របស់ខ្លួន​ទៅកាន់​គណៈកម្មាការ​កាត់​សេចក្តី រួមទាំង​អ្នកវិនិយោគទុន​មួយចំនួន​ផងដែរ ហើយ​ពួកគេ​មាន​ពេល​១០​នាទី​ទៀត​ដើម្បី​ឆ្លើយ​សំនួរ​ផ្សេងៗ​ដែល​គណៈកម្មាការ​មាន​។​

​អ្នកឈ្នះ​នៅក្នុង​ការប្រកួត​ថ្នាក់​តំបន់​មេគង្គ​នឹងត្រូវ​ទៅ​បន្ត​ការប្រកួត​នៅក្នុង​វគ្គ International Business Competition នៅ​សហរដ្ឋ​អា​មេ​រិច នា​ខែមេសា ឆ្នាំ​២០១៧​។​



(​អត្ថបទ​ពាណិជ្ជកម្ម​)



© រក្សាសិទ្ធិដោយ thmeythmey.com