កីឡាអន្តរជាតិ
អន្តរជាតិ
អ្នកគាំទ្រ​កីឡាប្រដាល់​ចង់ឃើញ Pacquiao វាយ​ជាមួយ Amir Khan នៅ​អារ៉ាប់​រួម​
15, Feb 2017 , 8:19 am        
រូបភាព
​អ្នកគាំទ្រ​កីឡាប្រដាល់​ក្នុង​បណ្តាញ​សង្គម​ចង់​ឲ្យ​ស្តេច​ប្រដាល់ Many Pacquiao ឡើង​វាយ​លើស​ង្វៀន​ជាមួយ​អ្នក​ប្រដាល់​មកពី​អង់គ្លេស Amir Khan  នៅក្នុង​ប្រទេស​អារ៉ាប់​រួម​។​



​ក្រោយ Pacquiao បង្ហោះ​សារ​ជា​សំនួរ​ទៅកាន់​អ្នកគាំទ្រ (Fan) អ្នកគាំទ្រ​ជាច្រើន​ចង់​ឲ្យ​ស្តេច​ប្រដាល់​អាស៊ី​នេះ ឡើង​វាយ​ជាមួយ​អ្នក​ប្រដាល់​អង់គ្លេស Amir Khan  ក្នុង​ទឹកដី​អារ៉ាប់​រួម​។​

Pacquiao បានដាក់​ឈ្មោះ​កីឡាករ​ប្រដាល់​៤​រូប ទៅក្នុង​Twitter ដើម្បីអោយ​អ្នកគាំទ្រ​ខ្លួន​បោះឆ្នោត (Vote) រួ​មមាន កីឡាករ​ប្រដាល់​របស់​អូស្ត្រាលី Jeff Horn អ្នក​ប្រដាល់​អាមេរិក Terence Crawford កីឡាករ​ប្រដាល់​អង់គ្លេស Kell Brook និង​Amir Khan​។ លទ្ធផល​នៃ​ការបោះឆ្នោត​សរុប​ជាង​៤​ម៉ឺន​នាក់​នោះ Amir Khan ទទួលបាន​ការបោះឆ្នោត​គាំទ្រ​ឲ្យ​ឡើង​វាយ​ជាមួយ Pacquiao ច្រើនជាងគេ​រហូតដល់​ទៅ ៤៨% ខណៈ Kell Brook បាន​២៤% Terence Crawford ២១% Jeff Horn ៧%​។​

​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន Rappler អ្នក​ប្រដាល់ និង​ជា​អ្នកនយោបាយ​ហ្វីលីពីន វ័យ​៣៨​រូបនេះ​ធ្លាប់​ប្រកាស​ចូលនិវត្តន៍​ពី​កីឡាប្រដាល់​នេះ​ម្តងមកហើយ​កាលពី​ឆ្នាំមុន​ដើម្បី​ផ្តោតលើ​តួនាទី​ថ្មី​របស់ខ្លួន​ជា​សមាជិក​ព្រឹទ្ធសភា​ហ្វីលីពីន​។ ប៉ុន្តែ​កាលពី​ខែ​វិ​ច្និ​កា​ឆ្នាំ​២០១៦​កន្លងទៅ វីរបុរស​ហ្វីលីពីន​នេះ បាន​វិល​ត្រលប់​មកវិញ​នៅលើ​សង្វៀន​ជាថ្មី​ម្តងទៀត ហើយ​យកឈ្នះ​កីឡាករ Jessie Vargas ក្នុង​ទីក្រុង​La Vargas ថែម​ទៀតផង​៕





Tag:
 ប្រដាល់​
  Pacquiao
  Amir Khan
© រក្សាសិទ្ធិដោយ thmeythmey.com