Pep & Jose ជា​អ្នកចាត់ការ​ក្លិប ទទួលបាន​ថ្លៃឈ្នួល​ច្រើន​ដាច់​គេ​លើ​លោក​
កីឡាអន្តរជាតិ
អន្តរជាតិ
Pep & Jose ជា​អ្នកចាត់ការ​ក្លិប ទទួលបាន​ថ្លៃឈ្នួល​ច្រើន​ដាច់​គេ​លើ​លោក​
16, Feb 2017 , 8:39 am        
រូបភាព
Pep Guardiola អ្នកចាត់ការ​ទូទៅ​ក្រុម​មេឃ​ខៀវ Manchester City និង​គ្រូបង្វឹក​បិសាច​ក្រហម Manchester United លោក Jose Mourinho ទទួលបាន​ថ្លៃឈ្នួល​ច្រើន​ជា​គេ​បំផុត​នៅក្នុង​ពិភពលោក បន្ទាប់ពី​អ្នកចាត់ការ​ទាំងពីរ ចុះកិច្ចសន្យា​មក​ដឹកនាំ​ក្លិប​ដែលមាន​មូលដ្ឋាន​ស្ថិតក្នុង​ទីក្រុង Manchester នៃ​ប្រទេស​អង់គ្លេស​ដូចគ្នា នៅ​រដូវ​កាល​ថ្មី ២០១៦-២០១៧ នេះ​។



​បើ​យោងតាម​ការចុះផ្សាយ​រប​ស់ totalsportek អ្នកចាត់ការ​សញ្ជាតិ​អេ​ស្ប៉ា​ញ Pep ទទួលបាន​ប្រាក់​ឈ្នួល ១៥​លាន​ផោន ប្រហែល​ជិត​១៩​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ ខណៈ Jose អ្នកដឹកនាំ​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់ ទទួលបាន ១៣.៨​លាន​ផោន ជាង​១៧​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ​។​

​ខាងក្រោម​នេះ​ជា​បញ្ជី​ឈ្មោះ​នៃ​អ្នកចាត់ការ​ក្រុម​ដែល​ទទួលបាន​ថ្លៃឈ្នួល​ខ្ពស់បំផុត​ទាំង​២០​រូប​លើ​ពិភពលោក​នាពេល​បច្ចុប្បន្ន​នេះ ដែល​ចេញផ្សាយ​ដោយ​ទស្សនា​វ​ដ្តី​បារាំង France Football ៕




Tag:
 Pep Guardiola
  Jose Mourinho
  បាល់ទាត់
© រក្សាសិទ្ធិដោយ thmeythmey.com