English-Français
សង្គមជាតិ
យុវជន​ខ្មែរ​ពូកែ​ជាង​មុន តែ​ពួកគេ​នៅ​ខ្វះ​គំនិត​ច្នៃប្រឌិត​ថ្មី និង​ជំនាញ​ដោះស្រាយ​បញ្ហា​
16, Feb 2017 , 1:59 pm        
រូបភាព
​ភ្នំពេញ​៖ ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ ចំណេះដឹង​ជំនាញ​របស់​យុវជន​ខ្មែរ​មានការ​កើន​ឡើងជា​លំដាប់​។ កើនឡើង​ទាំង​ចំណេះដឹង​ទ្រឹស្តី បទពិសោធន៍ និង​ភាសាបរទេស​។ តែ​ទោះជា​យ៉ាងនេះ​ក្តី ក៏​អ្នកជំនាញ​បរទេសមួយ​ចំនួនកត់​សម្គាល់​ឃើញថា យុវ​ជ​ខ្មែរ​នៅ​ខ្វះ​គំនិត​ច្នៃប្រឌិត​ថ្មី និង​ជំនាញ​ដោះស្រាយ​បញ្ហា​។ តើ​អ្វីខ្លះ​ជា​ចំណុចខ្លាំង និង​ចំណុចខ្សោយ​របស់​យុវជន​ខ្មែរ​?



ដើម្បី​ជ្រាប​ព័ត៌មាន​លម្អិត សូម​អញ្ជើញ​ស្តាប់​បទសម្ភាសន៍​រវាង​លោក គី សុខ​លីម អ្នកសារព័ត៌មាន​អេ​ឡិច​ត្រូវ​និក​ថ្មីៗ និង​លោក Hakan Ataserver អគ្គនាយក​នៃ​វិទ្យាស្ថាន Mekong Dialogue Institute ជា​ភាសា​អង់គ្លេស​ដូចតទៅ​៖

​សំឡេងបទសម្ភាសជាភាសា អង់គ្លេស




​មក​រស់នៅ​ក្នុ​ប្រទេស​កម្ពុជា​អស់​រយៈពេល​១២​ឆ្នាំ និង​បាន​ចូលរួម​ប្រ​ឡួ​ក​ក្នុង​វិស័យ​អប់រំ​បណ្តុះបណ្តាល​យុវជន​ខ្មែរ​អស់​រយៈពេល​ប្រមាណ​ជា​៨​ឆ្នាំ លោក Hakan Ataserver អគ្គនាយក​នៃ​វិទ្យាស្ថាន Mekong Dialogue Institute បានកត់សម្គាល់​ជាទូទៅ​ថា គុណភាព​វិស័យ​អប់រំ​ខ្មែរ​មានការ​អភិវឌ្ឍ​រីកចម្រើន​ឈានឡើង​ជា​លំដាប់ ហើយ​ជា​លទ្ធផល គុណភាព​យុវជន​ខ្មែរ​ដែល​ទទួលបាន​ពី​ការសិក្សា​នោះ ក៏​ប្រសើរ​ជាង​មុន​ច្រើន​ដែរ​។ លោក Hakan Ataserver បញ្ជាក់ថា​៖«​យុវជន​ឥឡូវ យកចិត្តទុកដាក់​លើ​ការសិក្សា​ច្រើនជាង​កាលពី​ពេលមុន​(​អតីតកាល​)»​។

​សម្រាប់​លោក Hakan Ataserver, ចំណុច​ខាងលើនេះ គឺ​សញ្ញា​វិជ្ជមាន​មួយ​សម្រាប់​អនាគត​នៃ​ប្រទេស​កម្ពុជា និង​យុវជន​កម្ពុជា បើទោះបី​អ្វីៗ​វា​ត្រូវការ​ពេលវេលា​យូរ​ក្រែល​ក៏ដោយ​ក្តី​។



​ផ្អែកលើ​ការពិត និង​យោងតាម​ការសង្កេត​រប​ស់លោក Hakan Ataserver ជនជាតិ​តួ​ក​គី​, យុវជន​ខ្មែរ​ប្រឹង​សិក្សា​ជាង​មុន មានការ​ប្រកួតប្រជែង​ខ្លាំង​ជាង​មុន​។ តែ​ពួកគេ​នៅ​ប្រឈម​នឹង​ចំណុច​ខ្វះខាត​មួយចំនួន ក្នុងនោះ​ជារួម​មាន​៖ ខ្វះ​បទពិសោធន៍​អន្តរជាតិ ខ្វះ​គំនិត​ច្នៃប្រឌិត​ថ្មី និង​ជំនាញ​ដោះស្រាយ​បញ្ហា​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ លោក​សោក​ស្តោ​យ​ដោយ​សង្កេតឃើញថា យុវជន​ខ្មែរ​ចាប់យក​ជំនាញ​ជំនួញ គណនេយ្យ និង​គ្រប់គ្រង​ច្រើនពេក​។ ផ្ទុយទៅវិញ ជំនាញ​ខាង​វិស្វកម្ម​, ជំនាញ​បច្ចេកទេស​, ជំនាញ​វិជ្ជាជីវៈ និស្សិត​ហាក់បីដូចជា មិនសូវ​ចាប់អារម្មណ៍​ឡើយ​។ លោក Hakan Ataserver បាន​រៀបរាប់​បន្តទៀតថា អ្នកជំនួញ​នៅក្នុង​ប្រទេស​កម្ពុជា​តែងតែ​ត្អូញត្អែរថា ពួកគេ​ពិបាក រក​បុគ្គលិក​ជំនាញ​វិជ្ជាជីវៈ​។ កង្វះខាត​ជំនាញ​វិជ្ជាជីវៈ​នេះ​, បើតាម​លោក Hakan Ataserver, វា​អាច​ប៉ះពាល់​ដល់​ការវិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា​។ «​ខ្ញុំ​មក​រស់នៅក្នុង​ប្រទេស​ក​ម្ពុ​ជា​យូរហើយ ដូច្នេះ ខ្ញុំ​មិន​ចង់​លឺ​គេ​និយាយថា កម្ពុជា គឺជា​ប្រទេស​មាន​ជំនាញ​ទាប ឬ​គ្មាន​ជំនាញ​នោះទេ​»​។ នេះ គឺជា​ការលើកឡើង​បន្ថែម​របស់ លោក Hakan Ataserver​។

​លោក Hakan បានលើកឡើង​ចំណុច​វិជ្ជា​មាន​ពី​ខាងដើម​មក​ថា យុវជន​ខ្មែរ​ពូកែ​ជាង​មុន តើ​កម្រិត​ពួកគេ​អាច​ស្មើនឹង​យុវជន​នៃ​ប្រទេស​សឹង្ហ​បុរី ម៉ាឡេស៊ី ឬ​ថៃ​ឬទេ​? (​សំណួរ​អ្នក​សារ​ព័ត​មាន​)​។  លោក Hakan Ataserver បាន​ឆ្លើយ​ភ្លាម​វិញ​ថា វា​ជាការ​លំបាក​ដែល​គេ​ធ្វើការ​ប្រៀបធៀប​រវាង​ក​ម្ពុ​ជា និង​ប្រទេស​ដទៃ​ទាំងនោះ ព្រោះ ប្រទេស​នីមួយៗ​មាន​លក្ខណៈ​ប្រវត្តិសាស្ត្រ ស្ថានភាព​សេដ្ឋកិច្ច លក្ខខណ្ឌ បរិបទ​…​ផ្សេងៗ​គ្នា និង​ខុសគ្នា​ទាំងអស់​។ តែបើ​ប្រៀបធៀប​យុវជន​ខ្មែរ​បច្ចុប្បន្ន និង​យុវជន​ខ្មែរ​អតីតកាល លោក Hakan មើលឃើញថា គុណភាព​ពួកគេ​មាន​មាន​លក្ខណៈ​ប្រសើរ​ជាង​មុន​។ 

​តើ​អ្វីខ្លះ​ជា​ចំណុចខ្លាំង និង​ខ្សោយ​របស់​យុវជន​ខ្មែរ​? លោក Hakan Ataserver បញ្ជាក់​ឡើងវិញ​ថា យុវជន​ខ្មែរ​រៀន​ភាសាបរទេស​ពូកែ​ណាស់ តែ​នៅ​ខ្វះ​គំនិត​ច្នៃប្រឌិត​ថ្មី និង​ជំនាញ​ដោះស្រាយ​បញ្ហា​៕


Tag:
 អប់រំ
© រក្សាសិទ្ធិដោយ thmeythmey.com