ពីនេះ ពីនោះ
ពាក្យ​ថា​«​កំសាន្ត​» និង «​កម្សាន្ត​» តើ​សរសេរ​មួយណា​ទើប​ត្រឹមត្រូវ​?
19, Feb 2017 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ស្មេរ​ជាច្រើន តែង​សរសេរ​ពាក្យ​«​កម្សាន្ត​» ថា «​កំសាន្ត​»​។ តាមពិត ពាក្យ​ដែល​ត្រឹមត្រូវ​នោះ គឺ​គេ​ត្រូវ​សរសេរថា​«​កម្សាន្ត​»​។   
​កម្សាន្ត (​កិ​) មានន័យថា សម្រាក​ចិត្ត​, ធ្វើ​ឲ្យ​ក្សាន្តចិត្ត​, លំហើយ​ចិត្ត​, ធ្វើ​ចិត្ត​ឲ្យ​ស្រាកស្រាន្ត​, ឲ្យ​ស្បើយ​ចាក​អារម្មណ៍​ផ្សេងៗ​។ ឧទាហណ៍ : ខ្ញុំ​ដើរលេង​កម្សាន្ត​។​

​ប្រភព​៖ វចនានុក្រម​សម្តេច​សង្ឃរាជ ជួន ណាត

   
 


Tag:
 ​ពន្យល់​ពាក្យ​
  កម្សាន្ត​
© រក្សាសិទ្ធិដោយ thmeythmey.com