កីឡាអន្តរជាតិ
អន្តរជាតិ
អាជ្ញាកណ្តាល Mark Clattenburg លា Premier League ទៅ​កាត់ក្តី​នៅ​អា​រ៉ា​ប៊ី​សា​អូឌីត​វិញ​
18, Feb 2017 , 9:59 am        
រូបភាព
​អាជ្ញាកណ្តាល​បាល់ទាត់​ដ៏​ល្បីឈ្មោះ​លោក Mark Clattenburg បានសម្រេច​ចាកចេញ​ពី​ក្របខណ្ឌ Premier League ដើម្បី​ទៅធ្វើជា​ប្រធាន​ក្រុម​អាជ្ញាកណ្តាល​ថ្មី​ក្នុងប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត​វិញ​។



​បើតាម​ការចុះផ្សាយ​រប​ស់ BBC ការ​ទៅ​ប្តូរ​តួនាទី​របស់លោក Mark Clattenburg ទៅធ្វើជា​ប្រធាន​ក្រុម​អាជ្ញាកណ្តាល​ថ្មី​នៅ​អា​រ៉ា​ប៊ី​សា​អូឌីត​នេះ បន្ទាប់ពី​អតីត​អាជ្ញាកណ្តាល​អង់គ្លេស​លោក Howard Webb បាន​លាឈប់​ពី​តំណែង​នេះ​កាលពី​១១​ថ្ងៃមុន​។​

​អាជ្ញាកណ្តាល​សញ្ជាតិ​អង់គ្លេស​វ័យ​៤១​ឆ្នាំ​រូបនេះ ត្រូវបាន​គេ​ចាត់ទុកថា​ជា​អាជ្ញាកណ្តាល​លំដាប់​លេខ​១​លើ​ពិភពលោក ដែល​កាលពី​ឆ្នាំមុន បាន​កាត់សេចក្តី​ពានរង្វាន់ Euro 2016 នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ដែល​ព័រ​ទុយ​ហ្គា​ល់​យកឈ្នះ​ម្ចាស់ផ្ទះ​បារាំង​១-០​។ ហើយ​ព្រមទាំង​កាត់សេចក្តី​វគ្គ​ផ្តាច់ព្រ័ត្រ​ពាន Champions League រវាង Real និង Atletico និង FA Cub វគ្គ​ផ្តាច់ព្រ័ត្រ​កាលពី​រដូវ​កាល​មុន​ផងដែរ​។​



​អាជ្ញា​កណ្តា​ក​លេខ​១​អង់គ្លេស រំពឹងថា​នឹង​ចាក​ចេញពី​ក្របខណ្ឌ Premier League មុន​បញ្ចប់​រដូវ​កាល​នេះ​។ ហើយ Clattenburg បាន​ចុះកិច្ចសន្យា​រយៈពេល​១​ឆ្នាំ ដោយមាន​ភារកិច្ច បង្រៀន​ដល់​អាជ្ញាកណ្ដាល​អារ៉ាប៊ីសាអ៊ូឌីត និង​ធ្វើជា​អាជ្ញាកណ្តាល​កាត់ក្តី​សម្រាប់​ការប្រកួត​មួយចំនួន​ផងដែរ​នៅក្នុង​លី​គ​នៃ​ប្រទេស​ប្រេងកាត​មួយ​នេះ​៕


Tag:
 អាជ្ញាកណ្តាល​
  Mark Clattenburg
  EPL
  បាល់ទាត់
© រក្សាសិទ្ធិដោយ thmeythmey.com