ពីនេះ ពីនោះ
ខុង ជឺ​៖ ធ្វើជា​មនុស្ស ត្រូវ​យល់ចិត្ត​អ្នកដទៃ​
11, Feb 2018 , 9:39 am        
រូបភាព
ដោយ: ថ្មីៗ
​ដកស្រង់​ចេញពី​សៀវភៅ ខុង ជឺ ដែល​ប្រែ​សម្រួល​ដោយ​លោក គឹម ចាន់ណា និង​បោះពុម្ពផ្សាយ​ដោយ​គ្រឹះស្ថានបោះពុម្ពផ្សាយ Minds Book ។​



​ខុង ជឺ ពោលថា​៖« ការធ្វើជា​មនុស្ស យ៉ាងហោច​បំផុត ត្រូវ​ចេះ​យល់ចិត្ត​អ្នកដទៃ​បី​ប្រការ​គឺ ១ មិន​គោរព​ប្រណិប័តន៍ បម្រើ​ថ្នាក់លើ​យ៉ាង​អស់ពី​ចិត្ត បែរជា​ទាមទារ​ចង់​ឲ្យ​អ្នក​ថ្នាក់ក្រោម​ស្តាប់បង្គាប់​។ ២ មិនដែល​ដឹងគុណ​ចំពោះ​លោកអ្នក​មានគុណ​អ្វី​សោះ បែរជា​ទាមទារ​ឲ្យ​កូន​ក​ត្ត​ញ្ញូ​ដល់​ខ្លួន​។ ៣ មិន​គោរព​បងប្រុស​អ្នក​ចាស់ទុំ​ជាង តែ​បែរជា​ចង់​ឲ្យ​ប្អូនប្រុស​ស្តាប់បង្គាប់​។ ទាំងអស់នេះ​សុទ្ធតែ​ឆ្លុះ​ឲ្យ​ឃើញថា មិន​យល់ចិត្ត​អ្នកដទៃ​។ មនុស្ស​យើង បើ​ចេះ​ពិចារណា​ពី​ចិត្ត​អ្នកដទៃ​ក្នុង​រឿង​៣​ប្រការនេះ នឹង​អាច​តាំងខ្លួន​ជា​វិញ្ញូ​ជន​ដែល​ស្ថិតនៅក្នុង​គន្លង​ធម៌​សមរម្យ​ហើយ​»​។​


Tag:
 ខុង ជឺ​
© រក្សាសិទ្ធិដោយ thmeythmey.com