ជាតិ
ប្រធានរដ្ឋឡាវ ទស្សនកិច្ចកម្ពុជានៅសប្តាហ៍ក្រោយ ដើម្បីពង្រឹងសហប្រតិបត្តិការរវាងប្រទេសទាំង២ រូបភាពពីAKP ៖ជំនួបរវាងនាយករដ្ឋមន្រ្តីកម្ពុជា(ឆ្វេង)និងប្រធារដ្ឋឡាវ(ស្តាំ) នាវេទិកាភាពអ្នកដឹកនាំអាស៊ានលើកទី១៣ នៅក្រុងវៀងច័ន្ទ ប្រទេសឡាវ
× ប្រធានរដ្ឋនៃប្រទេសឡាវ លោក ប៊ុនញ៉ាំង វរជិត នឹងមកទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា រយៈពេល២ថ្ងៃ គឺនៅថ្ងៃទី២២ និងទី២៣ ខែកុម្ភៈនេះ។ បើតាមក្រសួងការបរទេសកម្ពុជា ដំណើរទស្សនកិច្ចនេះ គឺដើម្បីលើកកម្ពស់ចំណងមិត្តភាព និងពង្រឹងកិច្ចសហប្រតិបត្តិការគ្រប់វិស័យរវាងប្រទេស និងប្រជាជននៃប្រទេសទាំង២ ។
លោក ប៊ុនញ៉ាំង វរជិត (Bounnhang vorachith) អគ្គលេខាធិការបក្សប្រជាជនបដិវត្តន៍ឡាវ នឹងមកទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា រយៈពេល២ថ្ងៃ គឺនៅថ្ងៃទី២២ និងទី២៣ ខែកុម្ភៈនេះ។ ព័ត៌មាននេះ បញ្ជាក់តាមរយៈសេចក្តីជូនព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
បើតាមសេចក្តីជូនព័ត៌មាននេះ ដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋឡាវមកកម្ពុជា គឺដើម្បីលើកកម្ពស់ចំណងមិត្តភាព និងពង្រឹងកិច្ចសហប្រតិបត្តិការគ្រប់វិស័យរវាងប្រទេស និងប្រជាជននៃប្រទេសទាំង២ ។
សេចក្តីជូនព័ត៌មាន បញ្ជាក់ទៀតថា ក្នុងពេលទស្សនកិច្ចនេះ លោក ប៊ុនញ៉ាំង វរជិត នឹងចូលគាល់ព្រះករុណា ព្រះបាទ សម្តេច នរោត្តម សីហមុនី មហាក្សត្រនៃកម្ពុជា។ ប្រធានរដ្ឋឡាវរូបនេះ ក៏នឹងជួបពិភាក្សាការងារដាច់ដោយឡែកជាមួយថ្នាក់ដឹកនាំកំពូលរបស់កម្ពុជាដែរ រួមមានសម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេច ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន។ នេះបើតាមក្រសួងការបរទេសកម្ពុជាដដែល៕
Tag:
កម្ពុជា-ឡាវ
Bounnhang vorachith
© រក្សាសិទ្ធិដោយ thmeythmey.com