ពីនេះ ពីនោះ
កាន់​បក្ស កុំ​ចាក់​បំបែក​ជាតិ​!
18, Feb 2017 , 5:59 pm        
រូបភាព
ដោយ: ថ្មីៗ
កំណាព្យ​បទ រមាំង​ដើរ​ព្រៃ​
​និពន្ធ​ដោយ ប៉ាកកា​ខ្មៅ​!



-​មិត្ត​អើយ​បើ ដើរ​តាម ហាម​កុំ​ងប់​
​អ្នក​អើយ​ទប់ ងប់ងុល ជ្រុល​ខូចការ​
​មិត្ត​អើយ​កាន់ កាន់​បក្ស ស្ម័គ្រ​ខាង​ណា​
​កុំ​អើយ​ថា ហារ​ជេរ គេ​យក​ល្បី​។​

-​មិត្ត​អើយ​បក្ស ស្ម័គ្រ​តាម​ហាម​ឃ្លៀងឃ្លាត​
​នាង​អើយ​ញាតិ ជាតិខ្មែរ ថែ​ប្រុស​ស្រី​
​មិត្ត​អើយ​ចាំ ផ្តាំ​មិត្ត គិត​កុំ​ខ្លី​
​ជាតិ​អើយ​ល្បី ល្បីឈ្មោះ​ព្រោះ​រួមគ្នា​។​

-​ជាតិ​អើយ​គ្រោះ ព្រោះ​មិត្ត គិត​បែងចែក​
​ខ្លះ​អើយ​ស្រែក ស្រែកជេរ គេ​ភ្លេច​ពៀរ​
​ខ្លះ​អើយ​តាំង ច្បាំង​ឈ្លោះ ងោះ​ដូច​លា​
​ដើរ​អើយ​ពារ រាទឹក នឹក​បំភ្លៃ​៕


© រក្សាសិទ្ធិដោយ thmeythmey.com