ពីនេះ ពីនោះ
ព័ត៍មានសុខភាព
វិធី​ការពារ “​ការឈឺ និង​តឹង​ណែន​ដោះ​” ក្រោយ​សម្រាលកូន​រួច​
19, Feb 2017 , 8:59 am        
រូបភាព
ដោយ: ថ្មីៗ
​ក្រោយ​សម្រាលកូន​ភ្លាម សុដន់​ស្ត្រី​នឹង​ចាប់ផ្តើម​ធ្វើការ ដើម្បី​បញ្ចេញ​ទឹកដោះ សម្រាប់​ឲ្យ​កូនបៅ​។ ក្នុងដំណាក់កាល​នេះ វា​អាចធ្វើ​ឲ្យ​ដោះ​ឡើង​តឹង ហើម និង​បង្ក​ការឈឺចាប់​តិចតួច​។​



​ដើម្បី​ដោះស្រាយ និង​ការពារ​បញ្ហា​ទាំងនេះ អ្នក​គួរតែ ៖

-    ចាប់ផ្តើម​បំបៅ​ដោះ​កូន ឲ្យ​បាន​ឆាប់​បំផុត បន្ទាប់ពី​សម្រាលកូន​ភ្លាម ដើម្បី​បង្រៀន​ឲ្យ​គេ​ចេះ​បៅ មុនពេល​ដោះ​ឡើង​តឹង ហើម និង​ឈឺចាប់​

-    បន្ត​ការ​បៅ​ឲ្យ​បាន​ច្រើន ទោះបីជា​មានការ​ឈឺចាប់​តិចតួច​ក្តី ពីព្រោះ វា​នឹង​ចាប់ផ្តើម​បាត់​បន្តិច​ម្តងៗ នៅពេល​កូនបៅ តែបើ​មិន​ឲ្យ​បៅ ការឈឺចាប់​នឹង​កាន់តែខ្លាំង​ឡើងៗ​

-    បើ​ឈឺ​ខ្លាំង ត្រូវ​សួរ​គ្រូពេទ្យ​ថា​តើ អ្នក​អាច​លេបថ្នាំ​បានដែរ​ឬទេ​

-    ពេល​ទឹក​ដោះចេញ ត្រូវ​បន្ត​បំបៅកូន​យ៉ាងហោចណាស់ ឲ្យ​បាន ៨ ដង​ក្នុង​មួយថ្ងៃ ដើម្បី​ការពារ កុំ​ឲ្យ​សល់​ទឹកដោះ ដែល​ធ្វើ​ដោះ​របស់​អ្នក​តឹង​ណែន​

-    បើ​កូន​មិន​ព្រម​បៅ​ទេ ត្រូវ​ច្របាច់ ឬ​បូម​វា​ចេញ​ខ្លះ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com