ជាតិ
សេដ្ឋកិច្ច
លោក ហោ ណាំហុង នឹង​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ នៅ​មី​យ៉ាន់​ម៉ា​រយៈពេល​៤​ថ្ងៃ​
20, Feb 2017 , 7:39 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ លោក ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី​កម្ពុជា នឹង​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​មី​យ៉ាន់​ម៉ា​រយៈពេល​៤​ថ្ងៃ ដើម្បី​ជួប​សម្តែង​ការគួរសម​ជាមួយ​ប្រធានាធិបតី​មី​យ៉ាន់​ម៉ា លោក Htin Kyaw អនុ​ប្រធានាធិបតី​មី​យ៉ាន់​ម៉ា លោក  Myint Swe និង អ្នកស្រី  Aung San Suu Kyi ទីប្រឹក្សា​របស់​ប្រទេស​មី​យ៉ាន់​ម៉ា​។

 


​ឧបនាយករដ្ឋមន្ត្រី​កម្ពុជា លោក ហោ ណាំហុង នឹង​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​មី​យ៉ាន់​ម៉ា​រយៈពេល​៤​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​២៧​ខែកុម្ភៈ រហូតដល់​ថ្ងៃទី​០២ ខែមីនា ឆ្នាំ​២០១៧​។ ដំណើរ​ទស្សនកិច្ច​ផ្លូវការ​នេះ គឺ​តប​តាម​ការអញ្ជើញ​របស់​អនុ​ប្រធានាធិបតី​មី​យ៉ាន់​ម៉ា លោក  Myint Swe ដែល​បាន​អញ្ជើញ​រូបលោក តាំងពី​ថ្ងៃទី​២៨ ខែ មករា មកម្ល៉េះ​។ នេះ​បើ​យោងតាម សេចក្តីប្រកាស​ព័ត៌មាន​របស់​ខុទ្ទកាល័យ របស់ លោក ហោ ណាំហុង កាលពី​ថ្ងៃទី​១០ ខែកុម្ភៈ​។  

​ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​នេះ លោក ហោ ណាំហុង នឹង​ជួប​សម្តែង​ការគួរសម​ជាមួយ​ប្រធានាធិបតី​របស់​សាធារណរដ្ឋ​សភាព​មី​យ៉ាន់​ម៉ា លោក U Htin Kyaw អនុ​ប្រធានាធិបតី​មី​យ៉ាន់​ម៉ា លោក  Myint Swe និង អ្នកស្រី  Aung San Suu Kyi ទីប្រឹក្សា​របស់​ប្រទេស​មី​យ៉ាន់​ម៉ា​។

​ក្រៅពី​ជួប​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​របស់​មី​យ៉ាន់​ម៉ា លោក ហោ ណាំហុង នឹង​ទៅ​ទស្សនា​រមណីយដ្ឋាន​មួយចំនួន​នៅ​មី​យ៉ាន់​ម៉ា​ផងដែរ ដូចជា រមណីយដ្ឋាន​នៅ​ណៃ​ពិដោ បាកាន និង​ម៉ាន់​ដា​ឡេ​៕    


Tag:
 ​ហោ ណាំហុង​
 ​ មី​យ៉ាន់​ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com