ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ត្រសក់​ក៏​អាច​កំចាត់​ភាព​ជ្រីវជ្រួញ​លើ​ស្បែក​បានដែរ​!
19, Feb 2017 , 7:19 pm        
រូបភាព
ដោយ: ថ្មីៗ
​ជាធម្មតា ស្ត្រី​ជាច្រើន​ធ្លាប់​ដឹង​រួចមកហើយ​ថា ចំណិត​ត្រសក់​អាច​ប្រើប្រាស់​ដើម្បី​កំចាត់​ស្នាម​ខ្មៅៗ​ក្រោម​ភ្នែក​បាន​យ៉ាង​ល្អ​។ ប៉ុន្តែ​មានរឿង​ជាច្រើន​ទៀត​ដែល​ត្រសក់​អាចធ្វើ​បាន​ចំពោះ​សុខភាព​ស្បែក ដូចជា បន្តឹង​ស្បែក ផ្តល់​ភាព​ភ្លើ​រលោង ស និង​កំចាត់​ភាព​រលាក​ដោយសារ​ពន្លឺ​ព្រះអាទិត្យ​ជាដើម​។​



​តាម​ការស្រាវជ្រាវ​បាន​ឲ្យ​ដឹងថា ទឹក​ត្រសក់​មាន​សកម្ម​ភាពជា Anti-hyaluronicase ដែល​មានន័យថា វា​នឹង​ទប់ស្កាត់​សកម្មភាព​របស់​អង់ស៊ីម Hyaluronidase កុំ​ឲ្យ​ទៅជា​អាស៊ីត Hyaluronic ដែលជា​សារធាតុ​ធម្មជាតិ​មួយ​ទាញ​ទឹក​ចេញពី​ស្បែក​។​

​ស្បែក​របស់​មនុស្ស​យើង​ក៏មាន​ប្រូតេអ៊ីន​ម្យ៉ាង​ឈ្មោះថា Elastin ដែលមាន​នាទី​ថែរក្សា​ភាពយឺត​របស់​ស្បែក​។ ត្រសក់​នឹង​ទប់ស្កាត់​ការខូចខាត​របស់​ប្រូតេអ៊ីន​មួយ​នេះ​ពី​ការបំផ្លាញ​របស់​អង់ស៊ីម Elastase ដូច្នេះ ស្បែក​នឹង​កាន់តែ​មាន​ភាព​រឹង និង​កោសិកា​ទ្រទ្រង់​កាន់តែច្រើន​ជាមួយគ្នា​កូ​ឡា​ជែ​ន​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com