ជាតិ
ក្រសួងធនធានទឹក៖សីតុណ្ហភាពនៅសប្តាហ៍ក្រោយអាចកើនបន្តិច និងមានភ្លៀងកក់ខែ
× ស្ថានភាពសីតុណ្ហភាពនៅកម្ពុជា ក្នុងសប្តាហ៍ក្រោយនឹងកើនឡើងបន្តិច បើធៀបនឹងសប្តាហ៍នេះ។ បើតាមការព្យាកររបស់ក្រសួងធនធានទឹក និងឧតុនិយម ភ្លៀងកក់ខែក៏អាចកើតមានក្នុងក្របខណ្ឌទូទាំងប្រទេសដែរ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែកុម្ភៈ។
បើតាមការព្យាករអាកាសធាតុប្រចាំសប្តាហ៍របស់ក្រសួងធនធានទឹក និងឧតុនិយម ចេញផ្សាយនៅថ្ងៃទី១៩ ខែកុម្ភៈ ជ្រលងសម្ពាធទាប និងខ្យល់មូសុងឦសានខ្សោយ បាន និងកំពុងគ្របដណ្តប់លើប្រទេសកម្ពុជា។ ឥទ្ធិពលនេះ នឹងធ្វើឲ្យសីតុណ្ហភាពនៅសប្តាហ៍ក្រោយ កើនឡើងបន្តិច ធៀបនឹងសប្តាហ៍នេះ។
បើតាមការព្យាករ ពីថ្ងៃទី២១ ដល់ថ្ងៃទី២៧ ខែកុម្ភៈ កម្ពុជាមានសីតុណ្ហភាព អប្បរមាពី២៣ ដល់២៥អង្សា និងសីតុណ្ហភាពអតិបរមា ពី៣២ ដល់៣៤ អង្សា។
ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែកុម្ភៈ អាចនឹងមានភ្លៀងកក់ខែក្នុងក្របខណ្ឌទូទាំងប្រទេស។ នេះបើតាមក្រសួងធនធានទឹកដដែល មុននឹងក្រសួងអំពាវនាវឲ្យប្រជាកសិករ រួសរាន់ប្រមូលកសិផលទុកដាក់ឲ្យទាន់ពេលវេលា៕
Tag:
សីតុណ្ហភាព
ភ្លៀងកក់ខែ
© រក្សាសិទ្ធិដោយ thmeythmey.com