បទយកការណ៍ / បទសម្ភាសន៍
លោក ច័ន្ទ សំណព្វ៖«គួរតែប្រើភាសាខ្មែរ នៅគ្រប់កម្មវិធីនានាដែលរៀបចំក្នុងទឹកដីខ្មែរ»
× លោក ច័ន្ទ សំណព្វ បានបញ្ជាក់ថាការមិនប្រើប្រាស់ភាសាខ្មែរ នៅក្នុងសិក្ខាសាលា សន្និសីទ ឬកម្មវិធីនានាដែលរៀបចំនៅកម្ពុជា មិនគួរកើតឡើងមានឡើយ។ ជាប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរផងនោះ លោក ច័ន្ទ សំណព្វ បន្តថាការយកភាសាបរទេសមកជំនួសភាសាខ្មែរដូច្នេះ មានន័យថា គឺកំពុងធ្វើឲ្យប៉ះពាល់ដល់អត្តសញ្ញាណជាតិ។
សម្រាប់ លោក ច័ន្ទ សំណព្វ ការប្រើប្រាស់ភាសាខ្មែរ មិនត្រឹមតែបង្ហាញនូវមោទកភាពជាតិនោះទេ ប៉ុន្តែគឺជាការបង្ហាញទៅបរទេសថា ខ្មែរស្រឡាញ់ភាសារបស់ខ្លួន។ លោក បញ្ជាក់បន្តដូច្នេះ៖ «បើយើងជាជនជាតិដើមកំណើតនៃភាសាយើង យើងមិនរក្សា យើងការពារ យើងមិនលើកតម្កើងភាសាយើង តើមានជនជាតិណា គេមកការពារលើកតម្កើងភាសាយើង ជាងខ្មែរយើងនោះ»។
សូមអញ្ជើញស្តាប់បទសម្ភាសន៍រវាង កញ្ញា ខនចំប៉ា អ្នកកាសែតនៃសារព័តមានថ្មីៗ និងលោក ច័ន្ទ សំណព្វ អនុប្រធានរាជបណ្ឌិតសភាកម្ពុជា និងជាប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ ដូចតទៅ៖
© រក្សាសិទ្ធិដោយ thmeythmey.com