ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
ស.ស.យ.ក រៀបចំពិធីក្រុងពាលីបើកការដ្ឋានអង្គរសង្ក្រាន្តឆ្នាំ២០១៧
20, Feb 2017 ,
2:07 pm
រូបភាព
×
ដោយ:
អុីសា រ៉ហានី (Isa Rohany)
សហភាពសហព័ន្ធយុវជនកម្ពុជា (សសយក) បានរៀបចំពិធីក្រុងពាលីនៅបរិវេណព្រះលានជល់ដំរី ក្នុងបំណងសុំម្ចាស់ទឹកម្ចាស់ដី ឲ្យដំណើរការដ្ឋានរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តទទួលបានជោគជ័យ។
ដូចរាល់ឆ្នាំ មុនចាប់ផ្តើមរៀបចំការដ្ឋានព្រឹត្តិការណ៍អង្គរសង្ក្រាន្ត សសយក ដែលជាអ្នករៀបចំព្រឹត្តិការណ៍ប្រចាំឆ្នាំមួយនេះ តែងរៀបចំពិធីក្រុងពាលីទៅតាមសាសនា។ តួយ៉ាង ពិធីក្រុងពាលីបើកការដ្ឋានព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០១៧ ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ នៅព្រះលានជល់ដំរី។
គោលបំណងសំខាន់នៃការរៀបចំពិធីក្រុងពាលីនេះធ្វើឡើងដើម្បីសុំម្ចាស់ទឹកម្ចាស់ដី ទសបារមី ដើម្បីសុំសេចក្តីសុខ សម្រាប់ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០១៧។ ក្នុងពិធីនោះរួមមាន ពិធីថ្វាយគ្រឿងសក្ការៈទិសទាំង១០ ពិធីថ្វាយគ្រឿងសក្ការៈទិសធំ ពិធីប្រកាសឧទ្ទិសបួងសួង និងពិធីប្រគុំតន្ត្រីថ្វាយទសបារមី។
កាលពីខែធ្នូកន្លងទៅ សសយក បានស្វែងរកកិច្ចសហការជាមួយអាជ្ញាធរជាតិអប្សរាក្នុងកិច្ចការសហការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០១៧នេះ។ ក្នុងពិធីនោះ លោក សុខ សប្បាយណា ប្រធានក្រុមការងារប្រតិបត្តិព្រឹត្តិការណ៍អង្គរសង្ក្រាន្ត រួមនិងក្រុមការងារ បានបង្ហាញពីវីដេអូខ្លី ជុំវិញព្រឹត្តិការណ៍អង្គរសង្ក្រាន្តនាពេលកន្លងមក ក៏ដូចជាកម្មវិធីមួយចំនួន ដែលគ្រោងធ្វើនៅឆ្នាំ២០១៧ខាងមុខ។ ក្នុងនោះ បើតាមការបញ្ជាក់របស់លោក សុខ សប្បាយណា មានកម្មវិធីខ្លះនៅរក្សាដដែល ខ្លះកែសម្រួល និងខ្លះទៀត ពុំមានក្នុងកម្មវិធីឆ្នាំនេះទេ។
គួររម្លឹកថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្តបានទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិច្រើនពីមួយឆ្នាំទៅមួយឆ្នាំ។ កាលពីលើកទីមួយឆ្នាំ២០១៣ ព្រឹត្តិការណ៍នេះទាក់ទាញភ្ញៀវទេសចរ ១៧ម៉ឺននាក់ លើកទីពីរ ឆ្នាំ២០១៤ ចំនួន ៣៨ម៉ឺននាក់ លើកទីបី ឆ្នាំ២០១៥ មានចំនួន ៩៧ម៉ឺននាក់ និងលើកទីបួន ឆ្នាំ២០១៦ គឺកើនឡើងដល់ទៅ ១,៣លាននាក់ ហើយគេរំពឹងថានៅឆ្នាំ២០១៧នេះ ចំនួននេះនឹងបន្តកើនឡើងទៀត៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
អង្គរសង្ក្រាន្ត២០១៧
ហ៊ុន ម៉ានី
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
«សទិសសព្ទ»និង«សទិសន័យ» មានន័យខុសគ្នាដូចម្តេច?
4 ម៉ោង
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
3 ថ្ងៃ
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
6 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
4 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម