អត្ថបទពាណិជ្ជកម្ម
ក្រុមយុវជន IAMOriginal បង្កើត​ព្រឹត្តិការណ៍​តន្ត្រី​ដំបូង​ដើម្បី​លើកស្ទួយ​ដល់​ការនិពន្ធ​ចម្រៀង​ស្នាដៃ​ដើម​
20, Feb 2017 , 4:33 pm        
រូបភាព
​ក្រុមការងារ IAmOriginal សហការ​ជាមួយ Smart Music និង​ក្រុមហ៊ុនស្រា​បៀរ Angkor Premium Beer នឹង​រៀបចំ ព្រឹត្តិការណ៍​តន្ត្រី Truck Music Festival ដ៏​អស្ចារ្យ​ដែល​មិន​ធ្លាប់មាន​ពីមុនមក ដែល​នឹងត្រូវ​ចាប់ផ្តើម​ឡើង​ពី​ម៉ោង ២ រសៀល រហូតដល់​ម៉ោង ១០ និង ៣០​នាទី​យប់ ថ្ងៃទី ២៥ និង ២៦ ខែកុម្ភៈ​ខាងមុខនេះ នៅ​កោះ​ពេជ្រ ។

​ព្រឹត្តិការណ៍​តន្ត្រី​នេះ​នឹងធ្វើ​ឡើង​ក្នុង​គោលបំណង​លើកស្ទួយ និង​គាំទ្រ​ដល់​អ្នកនិពន្ធ ផលិតករ​តន្ត្រី អ្នកចម្រៀង​ដែល​ខិតខំ​បង្កើត​បទ​ចម្រៀង​ជា​ស្នាដៃ​ដើម​របស់ខ្លួន ហើយ​រាល់​ថវិកា​ដែល​រកបាន​ពី​ការរៀបចំ​ព្រឹត្តិការណ៍​តន្ត្រី​នេះ ក្រុមការងារ  IAmOriginal នឹង​បង្កើតជា​អាហារូបករណ៍​សម្រាប់​ជា​ជំនួយ​ថវិកា ដោយ​ផ្តល់​ជា​វគ្គ​បណ្តុះបណ្តាល និង​ការបង្កើត​បទ​ចម្រៀង​ថ្មីៗ​ដល់​អ្នកនិពន្ធ​ចម្រៀង​ស្នាដៃ​ដើម​វ័យក្មេង ហើយ​នេះ​ជា​ផ្នែក​មួយ​របស់​គម្រោង Music Sponsorship Program របស់​ក្រុមការងារ IAmOriginal ។ អ្នកនិពន្ធ​វ័យក្មេង​ទាំងនេះ នឹងត្រូវ​ឆ្លងកាត់​ការជ្រើសរើស និង​ជម្រុះ​ពី​សំណាក់​អ្នកមាន​បទពិសោធ​ន៍ខា​ង​តន្ត្រី ហើយ​ពួកគេ​នឹង​ក្លាយជា​អ្នកនិពន្ធ និង​អ្នកចម្រៀង​អាជីព​ក្រោម​គម្រោង​នេះ​។

​ព្រឹត្តិការណ៍​តន្ត្រី​Truck Music Festival នឹង​នាំមក​នូវ​បទពិសោធន៍​ថ្មី ក្នុងការ​ប្រគុំ​តន្ត្រី​នៅ​ប្រទេស​កម្ពុជា ដោយ​យើង​មិន​ត្រឹមតែ​មានការ​សម្តែង​ចម្រៀង​ពី​សិល្បករ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ពួកយើង​ថែមទាំង​បង្កើតអោយមាន​សកម្មភាព​ជាច្រើន​ទៀត​ដូចជា Talent Station ដែលជា​កន្លែង​សម្រាប់​បង្ហាញ​សមត្ថភាព​របស់​អ្នកនិពន្ធ និង​អ្នកចម្រៀង​ថ្មីៗ​។ ចំណែក Mini Market ដែលជា​ទីតាំង​ពិព័រណ​ដែលមាន​លក់​នូវ​អាហារ ភេសជ្ជ និង​របស់​ប្រើប្រាស់​ជាច្រើន​ប្រភេទ ហើយក៏​មាននូវ​ការបង្ហាញ​សិល្បៈ​ផ្សេងៗ​ទៀត​ដូចជា គំនូរ និង អាជីវកម្ម​បែប​ច្នៃប្រឌិត ដើម្បី​ផ្តល់​ឪ​កាស​អោយ​អ្នក​ទាំងនោះ បានបង្ហាញ​ពី​សមត្ថភាព​របស់​ពួកគាត់ មិនតែប៉ុណ្ណោះ Truck Music Festival ក៏មាន​ការលេង​ហ្គេម​កំសាន្ត​សប្បាយ​ជាច្រើន​ទៀត​។​

​ក្រុមការងារ IAmOriginal ជឿជាក់ថា​នឹង​បង្កើត​ព្រឹត្តិការណ៍​តន្ត្រី​ដ៏​អស្ចារ្យ មួយ​សម្រាប់​អោយ​អ្នកចូលរួម ក៏ដូចជា​សម្រាប់​សិល្បករ សិល្បការ​នី​ទាំងអស់ ហើយ​ព្រឹត្តិការណ៍​តន្ត្រី នេះ​ធានាថា​នឹង​ខុសប្លែក​ពី​ព្រឹត្តិការណ៍​តន្ត្រី​ផ្សេងៗ​ទៀត​ដែល​ធ្លាប់​មាននៅ​ប្រទេស​កម្ពុជា   នេះ​ជាការ​លើកឡើង​របស់​ក​ញ្ញា គង់ សុខ​លីន ដែលជា​អ្នក​តំណាងអោយ​ក្រុមការងារ IAmOriginal​។

​លោក Kenny Lim ដែលជា​ប្រធាន​ផ្នែក​ទីផ្សារ​របស់​ក្រុមហ៊ុន Cambrew, Ltfd មាន​ចំណាប់អារម្មណ៍​ចំពោះ​ការឧបត្ថម្ភ​ទៅលើ​ព្រឹ​ត្ត​ការណ៍​តន្ត្រី​នេះ​ថា “  ការឧបត្ថម្ភ​ទៅលើ​ព្រឹ​ត្ត​ការណ៍ តន្ត្រី​នេះ គឺជា​ការប្តេជ្ញាចិត្ត​ដ៏​មុតមាំ​របស់​ក្រុមហ៊ុន​លោក​ផ្ទាល់ ក្នុងន័យ​ដើម្បី​ជួយ​គាំទ្រ និង សារ​ទរ​ចំពោះ​តន្ត្រី​ស្នាដៃ​ដើម​នៅក្នុង​ប្រទេស​កម្ពុជា នៅពេល​និយាយ​ពី​តន្ត្រី Angkor Premium Beer មាន​មោទនភាព​ក្នុងការ​សហការ​ជាមួយ​ព្រឹ​ត្ត​ការណ៍​ដែល​ជម្រុញអោយមាន​ភាព​ច្នៃប្រឌិត ក្នុងការ​បង្កើត​ស្នាដៃ​ដើម ពួកយើង​ជឿជាក់ថា ការចូលរួម​សហការ​នេះ នឹង​ដើរតួ​យ៉ាងសំខាន់​ក្នុងការ លើកស្ទួយ​តន្ត្រី​ជាតិ និង​ផ្តល់​ឪ​កាស​អោយ​តន្ត្រីករ​វ័យក្មេង​បាន​នឹង​បញ្ចេញ​សមត្ថភាព នឹង អភិវឌ្ឍ​ទេពកោសល្យ​របស់​ពួកគេ​អោយ​កាន់តែ​ប្រសើរ ឡើង​។ ”


​ដោយសារ​តែមាន​គោលដៅ​តែមួយ​ក្នុង​ការចូលរួម​គាំទ្រ​សិល្បៈ​តន្ត្រី​ខ្មែរ នឹង​ជា​អ្វីដែល Smart Music តែងតែ​យកចិត្តទុកដាក់​នោះ Smart Music ក៏​ជា​អ្នក​ឧបត្ថម្ភ​ធំ​មួយ ដើម្បី​ជំរុញ​អោយ​ព្រឹត្តិការណ៍​តន្ត្រី​ដ៏​ធំ​មួយ​នេះ​កើតឡើង​ផងដែរ ក្រៅពី​ឧបត្ថម្ភ​ក្នុង​ព្រឹត្តិការណ៍​តន្ត្រី Truck Music Festival Smart Music បាន​ចូលរួម​គាំទ្រ​នូវ​ព្រឹត្តិការណ៍ ផ្សេងៗ​ជាច្រើន​ទៀត​ដែល​ទាក់ទង​នឹង តន្ត្រី​ស្នាដៃ​ដើម រួមមាន Smart Mega Concert, Stand with us to support khmer music campaign និង Smart Music App ជាដើម​។ Smart Music ជឿជាក់ថា​ការចូលរួម​នេះ​នឹង​ជំរុញ​ឱ្យ​យុវជន​ខ្មែរ​ដែល​ស្រលាញ់ និង ចូលចិត្ត​ខាង​ផ្នែក​តន្ត្រី មាន​កម្លាំងចិត្ត​បង្កើត​ស្នាដៃ​ថ្មីៗ​បន្ថែមទៀត​។​

​សម្រាប់​សំបុត្រ​ចូលរួម​ព្រឹត្តិការណ៍​តន្ត្រី Truck Music Festival មានតម្លៃ​ចាប់ពី ៣ ដុល្លារ​ឡើងទៅ​។ ទូរ​សព្ទ​មកកាន់​លេខ 098 215 006 ឬ 098 215 001 ដើម្បី​ទិញ​សំបុត្រ​។ សម្រាប់​ពត៌មាន​បន្ថែម សូម​ចូលទៅ​កាន់​ទំព័រ​ហ្វេ​ស​ប៊ុ​ក https://www.facebook.com/IAmOriginal.Campaign/

( អត្ថបទ​ពាណិជ្ជកម្ម )





© រក្សាសិទ្ធិដោយ thmeythmey.com