ពីនេះ ពីនោះ
ព័ត៍មានសុខភាព
បើ​ចង់​សម្រក​ទម្ងន់ សូមកុំ​ព្យាយាម​វិធី​ទាំងនេះ​ឲ្យ​សោះ ព្រោះ​វា​ប៉ះពាល់​ដល់​សុខភាព​ណាស់​
22, Feb 2017 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​សម្រាប់​មនុស្ស​ភាគច្រើន ជាពិសេស​ស្ត្រី​តែងតែមាន​បំណង់​ចង់​សម្រក​ទម្ងន់​ដើម្បី​រាង​មើលទៅ​ឃើញ​ស្អាត ហើយក៏​តែងតែ​ជ្រើសរើស​នូវ​មធ្យោបាយ​ជាច្រើន​ដើម្បី​ចង់បាន​លទ្ធផល​ភ្លាមៗ​ដែរ​។



ដូច្នេះ​តើ​អ្នកមាន​ដឹង​ទេ​ថា មាន​វិធីសាស្ត្រ​សម្រក​ទម្ងន់​មួយចំនួន​ទំនងជា​មាន​ផល​អវិជ្ជមាន​ច្រើន​ចំពោះ​សុខភាព​ណាស់​ដូចជា​៖

​របប​អាហារ​ដែល​គ្មាន​កាឡូរី​
​រាងកាយ​ត្រូវការ​ជាតិ​ខ្លាញ់​ផ្តល់​សុខភាព​ជាច្រើន​ដូចជា Unsaturated និង Polyunsaturated Fats ដើម្បី​រំលាយ​ជាតិ​ខ្លាញ់​ក្នុង​ខ្លួន​។ អ្នក​ក៏​ប្រហែលជា​ត្រូវការ​កាត់បន្ថយ​កាឡូរី​ដែរ​តាមរយៈ​ការ​ញ៉ាំ​អាហារ ឬ​ភេសជ្ជៈ​មាន​ជាតិ​ស្ករ​សិប្ប​និមិត្ត តែ​វា​អាច​នឹង​ផ្តល់​ផល​អាក្រក់​ដល់​សុខភាព​ទៅវិញ​ទេ​។​

​ថ្នាំ​គ្រាប់​

​យើងទាំងអស់គ្នា​តែងមាន​បំណង​ចង់​សាកល្បង​វិធី​មួយ​នេះ ព្រោះតែ​វា​មាន​ភាពងាយស្រួល​ក្នុងការ​សម្រក​ទម្ងន់​ជាងគេ​។ យ៉ាងណាមិញ ពេលខ្លះ​វា​អាច​នឹង​បំផ្លាញ​សុខភាព​របស់​យើង​យ៉ាងធ្ងន់ធ្ងរ​ដែរ​។ ថ្នាំ​បំប៉ន​បែបនេះ​គួរតែ​ប្រើ​ជាមួយគ្នា​នឹង​របប​អាហារ​មាន​តុល្យភាព និង​ការហាត់​ប្រាណ​ប៉ុណ្ណោះ​។​

​តម​អាហារ​
​ការដែល​បង្អត់អាហារ​ខ្លួនឯង​ដើម្បី​សម្រក​ទម្ងន់​គឺជា​រឿង​មួយ​ដែលមាន​ផល​អាក្រក់​បំផុត​ចំពោះ​សុខភាព​។ វា​អាច​បន្ថយ​ការរំលាយ​អាហារ​មែន តែ​នឹងធ្វើ​ឲ្យ​ឃ្លាន​ចំណី​ដែល​មិន​ផ្តល់​សុខភាព ហើយ​មាន​ជំងឺ​ទៀត​។​

​ប្រើ​ថ្នាំ​បន្ទន់​លាមក​

​រឿងនេះ​ច្រើនតែ​ប្រើប្រាស់​ជា​ញឹកញាប់​ដើម្បី​ភ្ញោ​ច​ដល់​ការរំលាយ​អាហារ​។ ប៉ុន្តែ​បើសិនជា​ប្រើ​វិធីសាស្ត្រ​នេះ​ច្រើនពេក អាច​នឹងធ្វើ​ឲ្យ​ប្រព័ន្ធ​រំលាយ​អាហារ​ទាំងអស់​ចុះខ្សោយ និង​មាន​ជំងឺ​ក្នុង​ពោះ​ថែមទៀត​។​

​ជក់បារី​
​អ្នកខ្លះ​ប្រើប្រាស់​ការជក់បារី​ដើម្បី​បន្សាប​អាកា​រៈ​ឃ្លាន​អាហារ​។ ការជក់បារី​ត្រូវបាន​គេ​ដឹងថា ទៅ​រំខាន​ដល់​ប្រព័ន្ធ​បញ្ជូន​សញ្ញា​របស់​ខួរក្បាល​ដើម្បី​កុំ​ឲ្យ​ឃ្លាន​។ នេះហើយ​គឺជា​មូលហេតុ​ដែល​អ្នក​ជក់បារី​ភាគច្រើន​មាន​អារម្មណ៍​ថា​ឆ្អែត​ក្រោយពី​មិនបាន​ញ៉ាំ​អាហារ​។ កាលណា​ប្រើ​វិធី​បែបនេះ​យូរ​ទៅ អាច​នឹង​បំផ្លាញ​សុខភាព ហើយ​បង្ក​ជា​ជំងឺមហារីក​ថែមទៀត​។​

​ហាត់ប្រាណ​ច្រើនពេក​

​ការហាត់​ប្រ​ណ​ច្រើនពេក​អាច​បណ្តាល​ឲ្យ​មាន​របួស​ដែរ​។ ការហាត់​ប្រាណ​ដើម្បី​ពង្រឹង​ដល់​ចង្វាក់បេះដូង​ខ្លាំងក្លា​ពេក​ពិតជា​មិនអាច​ជួយ​អ្វី​បាន​ច្រើន​ឡើយ​។ ផ្ទុយទៅវិញ អ្នក​គួរតែ​ដាក់​កាលវិភាគ​ហាត់ប្រាណ​ឲ្យ​បាន​ត្រឹមត្រូវ​វិញ ទើប​វា​ក្លាយទៅជា​វិធី​សម្រក​ទម្ងន់​ដោយ​ជោគជ័យ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com