ដឹង​អត់ថា ពន្លឺព្រះអាទិត្យ​មាន​ប្រយោជន៍​អ្វីខ្លះ​ចំពោះ​សុខភាព​យើង​?
ពីនេះ ពីនោះ / មិនយល់...!
ព័ត៍មានសុខភាព
ដឹង​អត់ថា ពន្លឺព្រះអាទិត្យ​មាន​ប្រយោជន៍​អ្វីខ្លះ​ចំពោះ​សុខភាព​យើង​?
23, Feb 2017 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​គ្មាន​នរណាម្នាក់​ដឹងថា​ទេ​ថា ការ​កង្វះ​ការប៉ះពាល់​នឹង​ពន្លឺព្រះអាទិត្យ​មាន​ផលប៉ះពាល់​ច្រើន​ដូច​ការជក់បារី​អញ្ចឹង ប៉ុន្តែ​វា​ពិតជា​មិនមាន​អ្វី​ភ្ញាក់ផ្អើល​ច្រើនឡើង​ដោយសារតែ​នរណា​ក៏​ដឹងថា​ព្រះអាទិត្យ​មាន​សារៈប្រយោជន៍​ចំពោះ​សុខភាព​តាមរបៀប​ជាច្រើន​ដូចជា​៖



បង្កើន​វីតាមីន D ក្នុង​ខ្លួន ដែល​វា​សំខាន់បំផុត​ចំពោះ​ប្រព័ន្ធ​ភាពស៊ាំ និង​ប្រព័ន្ធ​សរសៃប្រសាទ​សាច់ដុំ​។​

ខណៈពេលដែល​មានការ​ស្រាវជ្រាវ​ជាច្រើន​និយាយថា ពន្លឺព្រះអាទិត្យ​អាច​បណ្តាល​ឲ្យ​កើត​ជំងឺមហារីក​បាន តែ​វា​ក៏​អាចជួយ​បង្ការ​ជំងឺ​ជាច្រើន​កុំ​ឲ្យ​កើតឡើង​ក្នុង​រាងកាយ​ដែរ​។ ការសិក្សា​មួយ​ដែល​ចុះផ្សាយ​ក្នុង​សារព័ត៌មាន American Journal of Clinical Nutrition បាន​បង្ហាញថា ការដែល​រាងកាយ​ទទួលបាន​ជាតិ​កាលស្យូម និង​វីតាមីន D ច្រើនជាង​ធម្មតា​ពី ២ ទៅ​៤​ដង អាច​កាត់បន្ថយ​ការកើត​ជំងឺមហារីក​រហូតដល់ ៨០​ភាគរយ​ឯណោះ​។ អ្វី​ដែលជា​ដំណឹង​ល្អ​នោះ​គឺថា  ពន្លឺព្រះអាទិត្យ​អាច​ផ្តល់​ជា​វីតាមីន D ផង​ព្រមទាំង​ជំនួយ​ដល់​ការ​បំបែក និង​បឺត​ស្រូប​ជាតិ​កាលស្យូម​ទៀត​។​

​ពន្លឺព្រះអាទិត្យ​មាន​សារៈសំខាន់​ណាស់​សម្រាប់​សុខភាព ប៉ុន្តែ​វា​ក៏​សំខាន់​ណាស់ដែរ​ក្នុងការ​ចងចាំ​ថា កាលណា​ទទួលបាន​ច្រើនពេក​គឺ​មិនល្អ​ទៅវិញ​។ ជាក់ស្តែង ពន្លឺព្រះអាទិត្យ​អាច​នឹងធ្វើ​ឲ្យ​រលា​កបាន​បើសិនជា​ប៉ះពាល់​វា​ច្រើនពេក​។ នេះហើយ​គឺជា​ហេតុផល​មួយ​ដែល​មនុស្ស​មួយចំនួន​ព្យាយាម​ចៀសវាង​ការប៉ះពាល់​វា​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com