ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ញ៉ាំ​ទឹកដោះគោ​ពេលព្រឹក និង​ពេលយប់ មួយណា​ល្អ​ជាង​?
22, Feb 2017 , 7:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ទឹកដោះគោ​ត្រូវបាន​គេ​ស្គាល់​ថា មាន​សារៈសំខាន់​ណាស់​សម្រាប់​រាងកាយ​មនុ​ស្ស ហើយ​គួរតែ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​ដែរ​សម្រាប់​របប​អាហារ​ប្រចាំថ្ងៃ​។ ទឹកដោះគោ​មាន​វីតាមីន A, K និង B12, Thiamine និង Nicotinic Acid ហើយ​ជាតិ​រ៉ែ​មាន កាលស្យូម ផូស្វ័រ សូ​ដ្យូ​ម និង​ប៉ូ​តា​ស្យូ​ម​។​



​បើសិនជា​អ្នក​ញ៉ាំ​ទឹកដោះគោ​ពេលព្រឹក វា​នឹងធ្វើ​ឲ្យ​អ្នកមាន​ភាព​សកម្ម​ពេញ​មួយថ្ងៃ​។ តែបើ​ញ៉ាំ​ពេលយប់​វិញ វា​នឹងធ្វើ​ឲ្យ​អារម្មណ៍​ស្ងប់ស្ងាត់ ហើយ​គេង​លក់​កាន់តែ​ស្រួល​ទៀត​។​

​ឥទ្ធិពល​នៃ​ការ​ញ៉ាំ​ទឹកដោះគោ​ទៅតាម​ពេលវេលា​៖

ការ​ញ៉ាំ​ទឹកដោះគោ​នៅពេល​ព្រឹក​គួរណា​តែ​កុំ​ញ៉ាំ​ច្រើនពេក​ព្រោះ​វា​អាច​បណ្តាល​ឲ្យ​ពិបាក​រំលាយ​អាហារ​
ការ​ញ៉ាំ​ទឹកដោះគោ​ពេល​រសៀល​អាច​ជំរុញ​ដល់​ភាពរឹងមាំ​ដល់​មនុស្ស​ចាស់ ហើយក៏​ជួយ​សម្រួល​ដល់​អាកា​រៈ​ជំងឺ​មួយចំនួន​ដែរ​ដូចជា គ្រួស​ក្នុង​តម្រងនោម​ជាដើម​
ការ​ញ៉ាំ​ទឹកដោះគោ​ពេល​ល្ងាច​មាន​ប្រយោជន៍​ចំពោះ​សុខភាព​ភ្នែក​
ការ​ញ៉ាំ​ទឹកដោះគោ​ពេលយប់​ល្អ​បំផុត​ក្នុង​ការបន្ថយ​ភាព​នឿយហត់ និង​មាន​ប្រយោជន៍​សម្រាប់​ការ​គេង​លក់​កាន់តែ​ស្រួល​

​ដូច្នេះ​អ្វី​ដែលជា​ដំបូន្មាន​របស់ខ្ញុំ​គឺ​ការ​ញ៉ាំ​ទឹកដោះគោ​ពេលយប់​ល្អ​ជាង ព្រោះតែ​ហេតុផល​ដូចខាងក្រោម​នេះ​៖

ការ​ញ៉ាំ​ទឹកដោះគោ​នៅពេល​យប់ និង​ជួយ​ដល់​ដំណើរការ​នៃ​ការ​គេង ព្រោះតែ​វា​មាន​សារធាតុ Amino Acid Tryptophan ដែល​ជួយ​ដល់​ការបង្កើន​ចំនួន​អ័រម៉ូន​ងងុយគេង​ក្នុង​រាងកាយ​
ទឹកដោះគោ​ជា​ប្រភព​ដ៏​ល្អ​មួយ​នៃ​ជាតិ​កាលស្យូម ដែល​ល្អ​បំផុត​ក្នុងការ​ថែរក្សា​សុខភាព​ឆ្អឹង​។ ជាមួយគ្នានេះដែរ ជាតិ​កាលស្យូម​នឹង​ត្រូវបាន​រាងកាយ​បឺត​ស្រូប​បាន​យ៉ាង​ល្អ​ដោយសារតែ​មិនសូវមាន​សកម្មភាព​រា​ង​កាយ​
ជាតិ​ប្រូតេអ៊ីន​របស់​ទឹកដោះគោ​ប្រហែល​ជាមាន​ប្រយោជន៍​សម្រាប់​អ្នក​ចង់​ឡើងសាច់​ដុំ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com