ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ឈឺ​ក្នុង​ដើមទ្រូង អាចជា​សញ្ញា​អាសន្ន នៃ​ជំងឺ​អ្វីខ្លះ​?
22, Feb 2017 , 7:00 pm        
រូបភាព
ដោយ: ថ្មីៗ
​ឈឺ​ក្នុង​ទ្រូង ប្រហែលជា​សញ្ញា​អាសន្ន​មួយ ដែល​ធ្វើ​ឲ្យ​អ្នក​ភ័យ​ស្លន់ស្លោរ ហើយ​គិត​ទៅដល់​ការឈឺ​បេះដូង ឬ​គ្រឿងក្នុង​សំខាន់​ណាមួយ​ហើយ​។​



​បេះដូង និង​សួត ស្ថិតក្នុង​តំបន់​ទីតាំង​ដូចគ្នា​។ ការឈឺ​ក្នុង​ដើមទ្រូង ជា​សញ្ញា​ព្រមាន ដែល​អ្នក​ត្រូវ​ប្រយ័ត្ន ពីព្រោះ វា​អាច​ជាប់ទាក់ទង​នឹង​បេះដូង ពិសេស ជំងឺ​គាំងបេះដូង  ដែល​អ្នក​ត្រូវតែ​ប្រញាប់ ទៅ​មន្ទីរពេទ្យ​ជំនាញ​ជាបន្ទាន់​។​

​មូលហេតុ​ផ្សេងទៀត ដែល​នាំ​ឲ្យ​ឈឺ​ក្នុង​ដើមទ្រូង​បែបនេះ​ដែរ ៖

១. បាក់ឆ្អឹង​
២. រលាក​ឆ្អឹងខ្ចី​
៣. ឈឺសន្លាក់​
៤. ជំងឺមហារីក​
៥. ការឆ្លង​មេរោគ​
៦. សាច់ដុំ​មាន​បញ្ហា​
៧. ឈឺក្រពះ​ពោះវៀន ...​។​

​កុំ​បង្អង់​យូរ ប្រញាប់​ទៅ​ពេទ្យ​ភ្លាម ក្រោយ​មាន​រោគសញ្ញា​ឈឺ​ក្នុង​ទ្រូង​ញឹកញាប់​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com