គួរតែ​ពិនិត្យមើល​ជើង​កូន បើសិន​គេ​យំ ដោយ​មិនដឹង​មូលហេតុ ឬ​យំ​មិន​បាត់​សោះ​
ពីនេះ ពីនោះ / មិនយល់...!
ព័ត៍មានសុខភាព
គួរតែ​ពិនិត្យមើល​ជើង​កូន បើសិន​គេ​យំ ដោយ​មិនដឹង​មូលហេតុ ឬ​យំ​មិន​បាត់​សោះ​
23, Feb 2017 , 7:59 pm        
រូបភាព
ដោយ: ថ្មីៗ
​កូន​យំ នឹងធ្វើ​ឲ្យ​ឪពុកម្តាយ​ភ័យ ហើយ​ប្រញាប់​ស្វែងរក​វិធីសាស្ត្រ​នានា ដើម្បី​ឲ្យ​គេ​បាត់​យំ​។ ភាគច្រើន គេ​អាច​យំ​ដោយសារ​ការ​អផ្សុក ការ​ឃ្លាន ឬ​ខោ​ទឹកនោម​សើម ។​ល​។ ដូច្នេះ ការ​បំបៅ​ដោះ ការលេង​ជាមួយ​កូន និង​ការប្តូរ​ខោ​ទឹកនោម អាច​ដោះស្រាយបាន ហើយ​គេ​នឹង​បាត់​យំ​។​



​ប៉ុន្តែ ក្នុងករណី​ដែល​គេ​យំ​មិន​បាត់ ឬ​យំ​ដោយ​គ្មាន​មូលហេតុ វា​ប្រហែលជា​សញ្ញា​ប្រកាសអាសន្ន ដែល​អ្នកត្រូវការ​ជំនួយ​ហើយ​។​

​អ្នក​ក៏​អាច​សាកល្បង ពិនិត្យមើល​បាតជើងរ​បស់​កូន​។ ហេតុអ្វី​ទៅ​? នោះ​គឺ​សក់​!

​ការដែល​មាន​សក់ ឬ​របស់​មុត​ស្រួច​តូចៗ នៅជាប់​បាតជើង ឬ​ស្រោមជើង​របស់គេ គេ​ពិតជា​ពិបាក​ក្នុង​ខ្លួន​។ គេ​ក៏​ពិបាកធ្វើ​ចលនា ហើយ​មាន​អារម្មណ៍​ឈឺចាប់​តិចតួច​។​

​ក្នុងករណី​កម្រ សក់​អាច​រុំ​ជាប់​ម្រាមជើង​រប​ស់​គេ ដែល​អាចធ្វើ​ស្ទះ​ចរន្តឈាម​រត់ ហើយ​បើ​ទុក​វា​អាច​នឹងធ្វើ​ម្រាមជើង​របស់​កូន​ហើម ឬ​ខូច​តែម្តង ដែល​ភាសា​បច្ចេកទេស​ហៅថា hair tourniquet​។​

​ថ្វីបើ​វា​ជា​ករណី​កម្រ ប៉ុន្តែ អ្នក​គួរតែ​ប្រុងប្រយ័ត្ន​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com