ពីនេះ ពីនោះ
អវយវៈចំកណ្តាលពោះ ដែលគេតែងហៅថា«ផ្សិត» គឺជាពាក្យខុស!
× ភ្នំពេញ៖ មនុស្សជាច្រើន តែងតែហៅ អវយវៈនៅចំកណ្តាលពោះថា«ផ្សិត»។ តាមពិត ការហៅបែបនេះ គឺជាកំហុស។ ពាក្យដែលត្រឹមត្រូវ គឺត្រូវហៅថា«ផ្ចិត»។
ផ្ចិត(ន) មានន័យថា អវយវៈត្រង់កណ្តាលពោះ។ ពាក្យនេះ មិនមែនប្រើតែសម្រាប់សម្គាល់ចំណុចកណ្តាលពោះមនុស្សសត្វនោះទេ តែគេក៏ប្រើពាក្យ«ផ្ចិត» ដើម្បីសម្គាល់ចំណុចកណ្តាលនៃទីតាំងភូមិសាស្ត្រ និងវត្ថុផងដែរ។ ឧទាហរណ៍៖ ផ្ចិតភូមិ និងផ្ចិតផែនដីជាដើម។
ប្រភព៖ វចនានុក្រមសម្តេចសង្ឃរាជ ជួន ណាត
© រក្សាសិទ្ធិដោយ thmeythmey.com