ជាតិ
សេដ្ឋកិច្ច
យានយន្ត​ចុះបញ្ជី​ថ្មី​នៅក្នុង​ឆ្នាំ ២០១៦ កើនឡើង ៣២ ភាគរយ​
24, Feb 2017 , 9:19 am        
រូបភាព
ដោយ:
​ទិន្នន័យ​ពី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បង្ហាញថា ក្រសួង​ទទួល​ការចុះបញ្ជី​យានយន្ត​សរុប​ចំនួន ៥២,៥​ម៉ឺន​គ្រឿង នៅក្នុង​ឆ្នាំ​២០១៦ ដែល​កើនឡើង ៣២​ភាគរយ បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៥​។



​ក្នុងចំណោម​យានយន្ត​ចុះបញ្ជី​សរុប​ទាំង​ជាង ៥២​ម៉ឺន​គ្រឿង​នេះ ការចុះបញ្ជី​ទោចក្រយានយន្ត (​ម៉ូតូ​) មាន​ចំនួន ៤៦,៥​ម៉ឺន​គ្រឿង​, រថយន្ត​គ្រួសារ​មាន ៣៧៤៨០​ម៉ឺន​គ្រឿង​, រថយន្ត​ដឹក​អ្នកដំណើរ ៤៦១០ គ្រឿង​, រថយន្តក្រុង ៥២៨​គ្រឿង​, រថយន្ត​ភី​ក​អាប់ ១០៩៦១​គ្រឿង និង​រថយន្ត​ដឹកទំនិញ​មាន​ចំនួន ៧២១៥​គ្រឿង​។​

​ការចុះបញ្ជី​ម៉ូតូ​ឆ្នាំ​២០១៦ កើនឡើង ៣៦​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​២០១៥ ដែលមាន​ចំនួន​៣៤,២​ម៉ឺន​គ្រឿង​។ ឯ​ការចុះបញ្ជី​រថយន្ត​ឆ្នាំមុន​មាន​ជាង ៦​ម៉ឺន​គ្រឿង កើនឡើង ៧​ភាគរយ ដោយ​ធៀប​នឹង​ឆ្នាំ​២០១៥ ដែលមាន​ចំនួន ៥,៦​ម៉ឺន​គ្រឿង​។​

​បើ​គិត​ចាប់ពី​ឆ្នាំ​១៩៩០ ដល់​ឆ្នាំ​២០១៦ កម្ពុ​ជាមាន​ម៉ូតូ​ចុះបញ្ជី​សរុប ៣,១៨​លាន​គ្រឿង ខណៈ​ការចុះបញ្ជី​រថយន្ត​មាន​ចំនួន ៥៤,៧​ម៉ឺន​គ្រឿង​។

​ចំពោះ​កំណើន​រថយន្ត​នៅ​កម្ពុជា លោក ប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ ធ្លាប់​លើកឡើងថា រថយន្ត​ថ្មី​មានតែ​ជាង ១០​ភាគរយ​ប៉ុណ្ណោះ​នៃ​ចំនួន​រថយន្ត​សរុប​ដែល​ត្រូវបាន​នាំចូល​ទីផ្សារ​ក្នុងស្រុក​។

​ពាក់ព័ន្ធ​នឹង​ការចុះបញ្ជី​យានយន្ត​នេះដែរ ក្រសួង​សាធារណការ កាលពី​ខែមករា​ឆ្នាំនេះ បានដាក់​ឲ្យ​ដំណើរការ​ប្រព័ន្ធ​ចុះបញ្ជី​យានយន្ត​តាម​អន​ឡាញ​។ ជាមួយគ្នានេះ អ្នកទិញ​យានយន្ត ក៏​អាចធ្វើ​ស្លាក​លេខ និង​បណ្ណ​សម្គាល់​យានយន្ត​នៅ​ហាង​លក់​ម៉ូតូ ឬ​ហាង​លក់​រថយន្ត​តែម្ដង​៕


Tag:
 យានយន្ត​
  ចុះបញ្ជី​
© រក្សាសិទ្ធិដោយ thmeythmey.com