ពីនេះ ពីនោះ
ASEAN ចូល​វ័យ​៥០​ឆ្នាំ​ប្រេះស្រាំ​ដោយសារ​មហា​យក្ស​ទាញ​?
24, Feb 2017 , 10:24 am        
រូបភាព
ដោយ: ថ្មីៗ
​កំណាព្យ​បទ ផ្កាឈូក​រីក​
​ដោយ​ប៉ាកកា​ខ្មៅ​



-​ហាសិប​ឆ្នាំ សាំ​ចិត្ត​ខ្លះ ប៉ះ​សម្តី​
​ហាសិប​ឆ្នាំ មិត្ត​ចាស់​ថ្មី ហាក់​រង្គោះ​
​ហាសិប​ឆ្នាំ អាស៊ាន​ចាំ ធ្លាប់​ឆ្លង​គ្រោះ​
​ហាសិប​ឆ្នាំ អាស៊ាន​រស់ គ្រោះ​ហូរហែ​។​

-​មាន​មារជ្រែក ញែក​យើង​ជាប់ រាប់សិប​ដង​
​មាន​មារជ្រែក ខ្លះ​ចង់​ប៉ង ឲ្យ​យើង​បែរ​
​មាន​មារជ្រែក ចាប់​ថៃ​លាវ រាវ​រុក​ខ្មែរ​
​មាន​មារជ្រែក បំបែក​ស្នេហ៍ ចាក់​មុខក្រោយ​។​

-​ទាញ​លិច​កើត ឲ្យ​យើង​កើត ការសង្ស័យ​
​ទាញ​លិច​កើត ខ្លះ​លូកដៃ ឲ្យ​យើង​ខ្សោយ​
​ទាញ​លិច​កើត ដោយ​ជះ​ប្រាក់ ដាក់​អំណោយ​
​ទាញ​លិច​កើត ឲ្យ​យើង​ធ្លោយ នៅក្រោម​គេ​។​

-​អាស៊ាន​អើយ ត្រូវតែ​រឹង​    ​នឹង​ជំហរ​
​អាស៊ាន​អើយ  មិនគួរ​ទ្រ​    ​ខាង​ណា​ទេ​
​អាស៊ាន​អើយ បើ​ចង់​ខ្លាំង​    ​ត្រូវ​រិះរេ​
​អាស៊ាន​អើយ មិនត្រូវ​ទេរ ផ្អៀង​ម្ខាងៗ​។​

-​ចិន​យូ​អេស គេ​តែង​ចេះ ចែកគ្នា​រស់​
​ចិន​យូ​អេស ធ្លាប់​នាំ​គ្រោះ ជាង​សំណាង​
​ចិន​យូ​អេស ត្រូវតែ​ចេះ រាប់​សងខាង​
​ចិន​យូ​អេស កុំ​ឲ្យ​កាង ប្រៀប​លើ​យើង​។​

-​យក្ស​ឈ្លោះ​គ្នា វា​អភ័ព្វ ងាប់​យើង​តូច​
​យក្ស​ឈ្លោះ​គ្នា ច្រើនតែ​ខូច បង្ក​ភ្លើង​
​យក្ស​ឈ្លោះ​គ្នា ខ្លួន​យើង​តូច គ្រេច​ដៃជើង​
​យក្ស​ឈ្លោះ​គ្នា ខ្ទេច​តែ​យើង ដូច​ធ្លាប់​ជួប​៕


© រក្សាសិទ្ធិដោយ thmeythmey.com