ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ការ​កង្វះ​វីតាមីន ៥ ប្រភេទ ដែល​បង្ហាញ​រោគសញ្ញា​លើ​ផ្ទៃមុខ​
25, Feb 2017 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​បើសិនជា​អ្នកមាន​អារម្មណ៍​ថា​នឿយហត់ ហើយ​សង្ស័យថា ខ្លួនឯង​ខ្វះ​វិ​តា​មីន គ្រូពេទ្យ​អាច​នឹងធ្វើ​តេស្ត​ឈាម​ឲ្យ​ដើម្បី​រក​ឲ្យ​ឃើញថា រាងកាយ​អ្នក​កំពុងតែ​ខ្វះខាត​ជីវជាតិ​មួយណា​ហើយ​។ ពេលខ្លះ តេស្ត​ឈាម​ទាំងនេះ​អាច​នឹងមាន​តម្លៃ​ថ្លៃ ប៉ុន្តែ​មាន​វិធីសាស្ត្រ​ផ្សេងៗ​ទៀត​ដែល​អាច​រកឃើញថា អ្នក​កំពុងតែ​ខ្វះ​ជីវជាតិ​ដែរ​។​



​ខាងក្រោម​នេះ​គឺជា​អាកា​រៈ​នៃ​ការ​កង្វះ​វីតាមីន ៥​ប្រភេទ ដែល​វា​នឹង​បង្ហាញ​បាន​ឲ្យ​ងាយ​នៅលើ​ផ្ទៃមុខ​របស់​អ្នក​៖

​ស្លេក​ស្លាំ​
​បើសិនជា​អ្នក​សម្គាល់​ឃើញថា ផ្ទៃមុខ​កំពុងតែ​ស្លេកស្លាំង​ហើយ នោះ​វា​ជា​សញ្ញា​បញ្ជាក់ថា រាងកាយ​កំពុងតែ​ខ្វះ​វីតាមីន B12​។ កង្វះ​ជីវជាតិ​មួយ​នេះ​ក៏​ងា​ច​បណ្តាល​ឲ្យ​អស់កម្លាំង និង​ខ្សោយ​ការចងចាំ​ដែរ​។​

​មាន​បញ្ហា​សក់​ក្បាល​
​បើសិនជា​អ្នក​កើត​អង្គែរ ស្បែក​ស្ងួត ហើយ​សក់​ពុកផុយ​រាល់ថ្ងៃ​ជាប្រចាំ​នោះ វា​ជាស​ញ្ញា​មួយ​នៃ​ការ​កង្វះ​វីតាមីន B7​។ រឿងនេះ​ច្រើនតែ​កើតឡើង​ដោយសារ​ការប្រើ​ថ្នាំ​ផ្សះ​សម្លាប់​មេរោគ​ក្នុង​ពោះវៀន​ច្រើនពេក​។​

​ហើម​ភ្នែក​
​បើសិនជា​អ្នក​យល់ថា ភ្នែក​កំពុងតែ​ហើម ហើយ​ជើង​ហើម​ថែមទៀត​នោះ វា​អាចជា​សញ្ញា​នៃ​ការ​កង្វះ​ជាតិ​អ៊ីយ៉ូត​ហើយ​។ អាកា​រៈ​ផ្សេងៗ​ទៀត​របស់​វា​មានដូចជា ឡើង​ទម្ងន់ ស្បែក​ស្ងួត និង​ក្រចក​ពុកផុយ​។​

​បបូរមាត់​ស្លេកស្លាំង​
​បើសិនជា​ក្នុង​បបូរមាត់ និង​អញ្ចាញធ្មេញ​ទៅជា​ស្លេកស្លាំង នោះ​អ្នក​កំពុងតែ​ខ្វះ​ជាតិ​ដែក​ក្នុង​ឈាម​ហើយ​។ រឿងនេះ​ច្រើនតែ​កើតមាន​ជា​ញឹកញាប់​លើ​មនុស្ស​ស្រី​។​

​តឹង ឬ​ឈាម​អញ្ចាញធ្មេញ​

​បើសិនជា​អញ្ចាញធ្មេញ​ស្រាប់តែ​ឈឺ ហូរឈាម ឬ​ធ្មេញ​មិនមាន​រូបរាង​ល្អ វា​អាច​បញ្ជាក់ថា អ្នក​កំពុងតែ​ខ្វះ​វីតាមីន C ក្នុង​ខ្លួន​ហើយ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com