ដែល​ឆ្ងល់​អត់ថា ហេតុអ្វី​បានជា​ទារក​ក្នុង​ផ្ទៃ​ចូលចិត្ត​រើ​តែ​នៅពេល​យប់​?
ពីនេះ ពីនោះ / មិនយល់...!
ព័ត៍មានសុខភាព
ដែល​ឆ្ងល់​អត់ថា ហេតុអ្វី​បានជា​ទារក​ក្នុង​ផ្ទៃ​ចូលចិត្ត​រើ​តែ​នៅពេល​យប់​?
24, Feb 2017 , 7:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ការធ្វើ​ចលនា​របស់​ទារក អាច​ជាការ​កម្រើក ធាក់ រមួល និង​វៃ អាច​នឹង​កើត​ឡើងជា​ញឹកញាប់​នៅពេល​គេ​ឈានដល់​ត្រីមាស​ទី​៣​។ វា​អាចជា​បទពិសោធន៍​មួយ​ដែល​មិន​ធ្លាប់មាន​សម្រាប់​ស្ត្រី​កូន​ដំបូង ហើយ​វា​ក៏​ខ្លាំង​ជាង​អាកា​រៈ មិនមាន​ផាសុកភាព ក្រហាយ​ដើមទ្រូង ឈឺ​ខ្នង និង​ហើមពោះ​ទៅទៀត​។ កាលណា​អ្នក​ដឹងថា កូន​កំពុងតែ​ធាក់​បែបនេះ មានន័យថា​អ្នក​ពិតជា​យល់​យ៉ាងច្បាស់​ថា គេ​កំពុងតែ​មានជីវិត និង​សុខ​ភាពល្អ​ហើយ​។ ការធ្វើ​ចលនា​របស់​កូន​ក្នុង​ផ្ទៃ​បែបនេះ​មិនមាន​មានន័យថា គេ​សប្បាយចិត្ត​ទេ ប៉ុន្តែ​វា​មាន​សំណួរ​ច្រើនណាស់​ទាក់ទង​នឹង​រឿងនេះ​ដែល​គេ​មិនទាន់​រកឃើញ​ចម្លើយ​នៅឡើយ​។​



​ការសិក្សា​បាន​ឲ្យ​ដឹងថា ក្មេង​ខ្លះ​មាន​ភាព​សកម្ម​ច្រើន​ក្នុង​ពេលយប់​។ ថ្វីបើ​វា​ក៏​អាច​នឹង​កើតឡើង​នៅពេល​ថ្ងៃ​ក៏ដោយ តែ​អ្នក​ប្រហែលជា​ភ្លេច ឬ​មិន​សម្គាល់​ដឹង​អំពី​ចលនា​របស់​ពួកគេ​នៅពេល​ថ្ងៃ​ឡើយ​។ ដូច្នេះ​អ្នកនឹង​សម្គាល់​ដឹង​កាន់តែខ្លាំង​នៅពេល​យប់ ព្រោះថា​វា​ជា​ពេលវេលា​ដែល​អ្នក​មិនបាន​ធ្វើ​អ្វី​សោះ​ក្រៅពី​ការ​គេង​។​

​មានរឿង​ច្រើនណាស់​ដែល​ធ្វើ​ឲ្យ​កូន​មាន​សកម្មភាព​ច្រើនតែ​នៅពេល​យប់​។ នៅពេល​អ្នកធ្វើ​ចលនា​ចុះ​ឡើយ​នៅពេល​ថ្ងៃ វា​អាចជា​ចលនា​មួយ​ទះ​រាងកាយ​របស់​ក្មេង​ក្នុង​ផ្ទៃ ដែលជា​ហេតុ​នាំ​ឲ្យ​គេ​គេង​លក់​នៅពេល​ថ្ងៃ​ទៅវិញ​។ ដល់ពេល​យប់ អ្នក​គេង​ស្ងៀម កូន​នឹង​ឆ្ងល់​ថា​ហេតុអ្វី​បានជា​អ្នក​ឈប់​ធ្វើ​ចលនា ឬ​បំពេរ​គេ​ទៀត ដូច្នេះ​គេ​ក៏​នឹងធ្វើ​រឿង​ជាច្រើន​ដើម្បី​ដាស់​អ្នក​ទៅវិញ​ទៅ​។​

​បើសិនជា​អ្នក​នៅតែ​ឆ្ងល់​ថា​ហេតុអ្វី​បានជា​កូន​ធ្វើ​ចលនា​តែ​ពេលយប់ ដូ​ច្នេ​ចូរ​ព្យាយាម​សម្រាក​នៅពេល​ថ្ងៃ ហើយ​ធ្វើការ​រំងាប់​អារម្មណ៍​ឲ្យ​បានយូរ​បន្តិច​ដើម្បី​តាមដាន​ថា​ទម្លាប់​របស់គេ​មាន​លក្ខណៈ​ដូចគ្នា​នឹង​ពេលយប់​ឬ​អត់​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com