ពីនេះ ពីនោះ
ព័ត៍មានសុខភាព
មិន​ចង់​ប្រឈម​ខ្ពស់​នឹង​ជំងឺ​បេះដូង គួរតែ​...
24, Feb 2017 , 7:00 pm        
រូបភាព
ដោយ: ថ្មីៗ
​បើសិនជា​អ្នក​កំពុង​តែមាន​កត្តា​ប្រឈមមុខ​ច្រើន​នៃ​ជំងឺ​បេះដូង ដូចជា ធាត់​ជ្រុល ញ៉ាំ​អាហារ​មិន​ផ្តល់​សុខភាព ឬ​មាន​របៀប​រស់នៅ​បែប​ស៊ី​ដេកៗ យក​ល្អ​គួរតែ​ធ្វើ​ការងារ​កាត់បន្ថយ​វា​វិញ​ដូចខាងក្រោម​នេះ​៖

   

ញ៉ាំ​អាហារ​ផ្តល់​សុខភាព​ដែលមាន​ប្រូតេអ៊ីន​សុទ្ធ បន្លែ ផ្លែឈើ និង​គ្រាប់​ធញ្ញជាតិ​។ អ្នក​ក៏​អាច​ញ៉ាំ​អ្វីដែល​អ្នក​ចូលចិត្ត​ញ៉ាំ​ម្តងម្កាល​បានដែរ​។​
បើសិនជា​ធាត់ គួរតែ​សម្រក​ទម្ងន់ ព្រោះថា ការ​ស្រក​ទម្ងន់​បាន​តិចតួច​ក៏​អាច​បន្ថយ​ការប្រឈមមុខ​បានដែរ​។​
រស់នៅ​ឲ្យ​មាន​ភាព​សកម្ម​តាមរយៈ​ការ ដើរ រាំ អា​វ៉ង់​។ ចូលរួម​ការហាត់​ប្រាណ​ក្នុង​ក្លិប​ឲ្យ​បាន​ច្រើន​។​
ឈប់​ជក់បារី​
ស្វែងរក​វិធី​ដែល​ល្អ​ក្នុងការ​គ្រប់គ្រង​ស្ត្រេ​ស​
ថែរក្សា​សុខភាព​ធ្មេញ និ​អញ្ចាញធ្មេញ ព្រោះ​វា​ជាហេតុ​នាំ​ឲ្យ​មាន​ជំងឺ​បេះដូង​ដែរ​
អ្នក​ក៏​មិនបាច់​ធ្វើការ​កែប្រែ​ទាំងអស់​ក្នុងពេល​តែមួយ​ទេ​។ ចូរ​ធ្វើ​ម្តង​មួយៗ​ទៅ​៕ 

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com