អត្ថបទពាណិជ្ជកម្ម
ដឹ ភី​ហ្សា ខម​ផេ​នី ពង្រីក​សាខា​ថ្មី​របស់ខ្លួន​ទៅតាម​ខេត្ត​ជាយដែន​
24, Feb 2017 , 2:56 pm        
រូបភាព
​ហាង ភី​ហ្សា ដ៏​ល្បីឈ្មោះ និង​មានការ​គាំទ្រ​យ៉ាងខ្លាំង ពី​អតិថិជន​កម្ពុជា ដែលមាន​ឈ្មោះថា ដឹ ភី​ហ្សា ខម​ផេ​នី (The Pizza Company)  បាន​បើក​សម្ពោ​ធ​សាខា​ថ្មី​មួយទៀត​ជា​ផ្លូវការ ស្ថិតនៅ​ក្រុងប៉ោយប៉ែត កាលពី​ថ្ងៃទី​១៧ ខែកុម្ភៈ កន្លងទៅ។ នេះជា​សាខា​ទី​២៣ និង​សាខា​បែប​ភូមិគ្រឹះ​ដ៏​ស្កឹមស្កៃ​ទី​៣ របស់​ហាង ដឹ ភី​ហ្សា ខម​ផេ​នី​។​



​លោក ទេព វិ​រះ នាយក​គ្រប់គ្រង​ទូទៅ របស់​ក្រុមហ៊ុន អ៊ី អេ​ហ្វ ជី (​អិ​ច​ប្រេ​ស ហ្វូ​ដ គ្រុប​) ដែលជា​ក្រុមហ៊ុន​ទទួល​សិទ្ធិផ្ដាច់មុខ​ បើក​ភោជនីយដ្ឋាន ដឹ ភី​ហ្សា ខម​ផេ​នី នៅ​កម្ពុជា បានឲ្យ​ដឹងថា ក្រុង​ប៉ោយប៉ែត គឺជា​ច្រកចេញចូល​អន្តរជាតិ​មួយ​ដ៏៏មមាញឹក និង​សំខាន់បំផុត​សម្រាប់​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ និងមួយ​ភាគ​ធំ​នៃ​ប្រជាជន​នៅក្រុងប៉ោយប៉ែត សុទ្ធ​សឹងតែ​អាជីវករ ដែល​មមាញឹក​ជាខ្លាំង​នឹង​អាជីវកម្ម​រប​ស់ពួកគេ។​ នាយក​គ្រប់គ្រង​ទូទៅរូបនេះ បញ្ជាក់បន្តថា ដោយ​មើលឃើញ​សក្ដានុពល​បែបនេះ​ទើប ហាង ដឹ ភី​ហ្សា ខម​ផេ​នី បានចាប់ផ្តើម​បើកឱកាស ​​​ផ្តល់ជូន​នូវ​ហាង​ដ៏​ប្រណិត​របស់ខ្លួន នៅលើ​ទឹកដីដ៏មមាញឹកមួយនេះ ដើម្បីឱ្យ​អតិថិជន​ទទួលបាន​នូវ​បទពិសោធន៍​ថ្មី ​បរិភោគ​អាហារ​នៅក្នុង​ហាង​ដ៏​ប្រណិត ដោយ​​រីករាយ ជាមួយនឹង​សេវាកម្ម​ល្អ​បំផុត​ ដែលបំពេញចិត្ត​អតិថិជន ១០០ ភាគរយ ជាមួយ​សេវាកម្ម​ទាំង​៣ ដែល​ផ្តល់ជូន ញ៉ាំ​ក្នុង​ហាង ខ្ចប់​យកទៅ​ផ្ទះ នឹង​ដឹក​ជូន​ដល់ផ្ទះ​ត្រឹម​រយៈពេល​៣០​នាទី​។

 

​​​លោក ទេព វិ​រះ ក៏​សង្ឃឹម​យ៉ាង​មុតមាំ​ផងដែរ​ថា វត្តមាន​របស់ ដឹ ភី​ហ្សា ខម​ផេ​នី នៅ​ក្រុង​ប៉ោយប៉ែតនេះ ​ពិតជា​បាន​ជួយ​សម្រួល​ដល់​ជីវភាព​រស់នៅ​របស់​ប្រជាជន និង​ជួយ​អភិវឌ្ឍ​វិស័យ​ធនធានមនុស្ស ដែល​បាន​ផ្តល់ជូនការងារ ក៏ដូចជា​ប្រាក់កម្ចី​ក្នុងការ​សិក្សា ដល់​សិស្ស និស្សិត ដែល​កំពុងតែ​សិក្សា និង​មាន​គម្រោង​ក្នុងការ​សិក្សា​បន្ត​បន្ថែមទៀត​។ សព្វថ្ងៃនេះ ៩០ ភាគរយ ដែល​បម្រើការ​តាម​បណ្តា​ហាង​នានា​នៅក្រុង​ប៉ោយប៉ែត សុទ្ធតែជា​សិស្ស និស្សិត​ដែល​បាន​កំពុង​សិក្សា និង​បញ្ចប់​ការសិក្សា​ផងដែរ​។​

​គួរ​បញ្ចាក់​ផងដែរ ដឹ ភី​ហ្សា ខម​ផេ​នី សព្វថ្ងៃនេះ​មាន​ចំនួន ២៤ សាខា រួមមាន រាជធានី​ភ្នំពេញ ខេត្តបាត់ដំបង ខេត្តសៀមរាប ក្រុង​តាខ្មៅ ក្រុងព្រះសីហនុ និង​ក្រុង​ប៉ោយប៉ែត គឺជា សាខា​ទី ២៣ ក្នុងការ​បើកសម្ពោធ​ជា​ផ្លូវការ​នៅថ្ងៃនេះ តែ​យ៉ាងណា​មិញ ដឹ ភី​ហ្សា ខម​ផេ​នី នឹង​បន្តពង្រីក​សាខា ឲ្យ​កាន់តែច្រើន​ពីមួយ​ឆ្នាំទៅ មួយឆ្នាំ ដើម្បី​បង្ក​ភាពងាយស្រួល និង​ជួយ​អភិវឌ្ឍ​ធនធានមនុស្ស​នៃ​ប្រទេស​កម្ពុជា​។​





( អត្ថបទ​ពាណិជ្ជកម្ម )


© រក្សាសិទ្ធិដោយ thmeythmey.com