អត្ថបទពាណិជ្ជកម្ម
សហគ្រិន និងអ្នកនិពន្ធបង្កើតព្រឹត្តិការណ៍ដើម្បីការអាននៅកម្ពុជា
× សហគ្រិន អ្នកនិពន្ធ និងក្រុមយុវជននៃក្លិបអ្នកអាន CIEDI Reading Club បានបង្កើតវេទិកាចែករំលែកបទពិសោធន៍ពិតជាក់ស្តែងស្តីពីវិធីសាស្ត្រអភិវឌ្ឍសមត្ថភាពតាមរយៈការអានដើម្បីផ្តល់ជាគំនិត និងវិធីសាសាស្ត្រអនុវត្តដល់យុវជនដែលស្រឡាញ់ ឬចង់ចូលរួមចំណែកបង្កើតការអាននៅកម្ពុជា។
វេទិកានៃការអាន នេះត្រូវបានរៀបចំឡើងក្រោមប្រធានបទ «អានដើម្បីក្លាយជាមនុស្សជោគជ័យ» ដែលមានការចូលរួមពីវាគ្មិនជំនាញដែលសុទ្ធសឹងតែបានអភិវឌ្ឍសមត្ថភាពខ្លួនឯងឱ្យទទួលបានឧត្តមភាពនៅក្នុងជីវិតការងារ និងអាជីវកម្ម។ វាគ្មិនដែលនឹងចូលរួមក្នុងកម្មវិធីនេះ គឺជាអ្នកគ្រប់គ្រងគ្រឹះស្ថានអប់រំ ជាអ្នកនិពន្ធ ជាម្ចាស់អាជីវកម្មដែលកំពុងដំណើរការអាជីវកម្មនៅកម្ពុជា ដែលបានជំនះឧបសគ្គជីវិត និងជំនះលើចិត្តខ្លួនឯងដើម្បីបង្កើតទម្លាប់អាន ហើយកែច្នៃមេរៀនដែលកើតចេញពីអំណានសម្រាប់បង្កើតជាសម្មិទ្ធផលថ្មីៗដែលមានប្រយោជន៍សម្រាប់យុវជន។
នៅក្នុងសិក្ខាសាលានេះ នឹងបង្ហាញពីវិធីសាស្ត្របង្កើតទម្លាប់អាន វិធីសាស្ត្រជ្រើសរើសឯកសារឱ្យស្របនឹងអាជីពការងារ ឬអាជីវកម្ម វិធីសាស្ត្រផ្លាស់ប្តូរពីមនុស្សមិនចូលចិត្តអានមកក្លាយជាអ្នកស្រឡាញ់សៀវភៅ វិធីសាស្ត្រអានឱ្យមានប្រយោជន៍ វិធីសាស្ត្រប្រើប្រាស់អំណានឱ្យស្របទិសដៅជីវិត គ្រោះថ្នាក់នៃការជ្រើសរើសសៀវភៅអានខុស ការប្រើប្រាស់អំណានដើម្បីបង្កើតជាឯកសារសំខាន់សម្រាប់មនុស្សដទៃ និងវិធីសាស្ត្រសំខាន់ៗមួយចំនួនទៀតដែលយុវជនអាចយកទៅប្រើប្រាស់បាននៅក្នុងជីវិតសិក្សា ការងារ អាជីវកម្ម និងគ្រួសារ។
វេទិកានៃការអាននេះ នឹងប្រារព្ធឡើងនៅថ្ងៃទី ០៥ ខែមិនា ឆ្នាំ២០១៧ នៅវិទ្យាស្ថានសហប្រតិបត្តិការកម្ពុជា-កូរ៉េ (CKCC) ដែលយុវជនស្នេហាការអានទាំងអស់អាចទាក់ទងបានតាមរយៈទូរសព្ទលេខ
096 865 0215/ 087 208 485/ 093 827 494/ 010 741 619 និង015 613 905៕
( អត្ថបទពាណិជ្ជកម្ម )
© រក្សាសិទ្ធិដោយ thmeythmey.com