អត្ថបទពាណិជ្ជកម្ម
​ក្រុមហ៊ុន​សាម​សុង​បង្ហាញ​ម៉ាស៊ីនត្រជាក់​ថ្មី​ស៊េរី 8 Pole Digital Inverter ដំបូង​បំផុត​លើ​ពិភពលោក​
24, Feb 2017 , 4:23 pm        
រូបភាព
​កាលពី​ថ្ងៃទី​២៣ ខែកុម្ភៈ ឆ្នាំ​២០១៧ ក្រុមហ៊ុន​សាម​សុង​បាន​នាំមក​ជូន​នូវ​ម៉ាស៊ីនត្រជាក់​ស៊េរី 8 Pole Digital Inverter ដំបូង​បំផុត​លើ​ពិភពលោក ដែល​ប្រកបទៅដោយ​ភាព​ច្នៃប្រឌិត​ថ្មី​សម្រាប់ធ្វើ​ឲ្យ​បន្ទប់​កាន់តែ​ត្រជាក់​ល្អ​។​

​មាន​អ្នកចូលរួម​ប្រមាណ ២០០ នាក់ រួមទាំង​អ្នកកាសែត អ្នក​ចែកចាយ​ធំ និង​អ្នក​ចែកចាយ​បន្ត ត្រូវបាន​អញ្ជើញ​ចូលរួម​ក្នុង​កម្មវិធី​នេះ នាពេល​ល្ងាច នៅឯ​សណ្ឋាគារ Raffle ក្នុង​ការដាក់​បង្ហាញ​ម៉ាស៊ីនត្រជាក់​ជំនាន់​ថ្មី​របស់​សាម​សុង ស៊េរី 8 Pole Digital Inverter ។​

​ម៉ាស៊ីនត្រជាក់​ស៊េរី 8 Pole Digital Inverter នេះ​គឺជា​បច្ចេកវិទ្យា​ថ្មី​ដែល​ធ្វើ​ឲ្យ​ខ្យល់​កាន់តែ​ត្រជាក់ ហើយ​ថែមទាំង​ជួយ​សន្សំសំចៃ​ភ្លើង និង​បន្សុទ្ធ​ខ្យល់​ផងដែរ​។​



​លោក Seungho Choi នាយក​គ្រប់គ្រង​នៃ​ក្រុមហ៊ុន​សាម​សុង​ថៃ​សាខា​កម្ពុជា​បាន​មានប្រសាសន៍ថា​៖ «​ខ្ញុំ​ពិតជា​មាន​មោទនភាព និង​រំភើប​ជាខ្លាំង​ក្នុងការ​បង្ហាញ​នូវ​ម៉ាស៊ីនត្រជាក់​ដ៏​ថ្មី​សន្លាង​ដែលជា​បច្ចេកវិទ្យា​ទំនើប​ចុងក្រោយ​បំផុត​របស់​ពួកយើង​ក្នុង​ឆ្នាំ​២០១៧»​។

​ម៉ាស៊ីនត្រជាក់​ស៊េរី 8 Pole Digital Inverter ដំបូង​បំផុត​លើ​ពិភពលោក​នេះ មិន​ត្រឹមតែ​ជួយ​កម្ចាត់​មេរោគ​ដើម្បី​ធ្វើ​ឲ្យ​ខ្យល់​បរិសុទ្ធ​នោះទេ ថែមទាំង​ធ្វើ​ឲ្យ​បន្ទប់​របស់​អ្នក​ត្រជាក់​លឿន និង​សន្សំសំចៃ​ភ្លើង​ផងដែរ​។​

​លោក Choi ក៏បាន​បន្តថា​៖ «​ជាមួយនឹង​ភាព​ច្នៃប្រឌិត​នៃ​ម៉ាស៊ីនត្រជាក់​ស៊េរី 8 Pole Digital Inverter ខ្ញុំ​សង្ឃឹម​យ៉ាង​មោះមុត​ថា​កំណែ​ចុងក្រោយ​បំផុត​នៃ​ម៉ាស៊ីនត្រជាក់​សាម​សុង​នេះ​នឹង​រក្សា​ជំហរ​របស់​ក្រុមហ៊ុន​សាម​សុង ​ឲ្យ​នៅតែ​ឈានមុខ​គេ​ក្នុង​ទីផ្សារ​កម្ពុជា ហើយ​យើង​ជឿជាក់ថា​ការផ្តល់ជូន​របស់​យើង ​នឹង​ជួយ​បំពេញតម្រូវការ និង​ការរស់នៅ​របស់​ប្រជាជន​កម្ពុជា​»​។​

​បច្ចេកវិទ្យា​នៃ​ម៉ាស៊ីនត្រជាក់ 8 Pole Digital Inverter ត្រូវបាន​រចនា​ដើម្បី​កាត់បន្ថយសំឡេង​រំខាន ធ្វើ​ឲ្យបរិស្ថាន​មាន​ភាពស្ងប់ស្ងាត់​ល្អ ខណៈពេលដែល​ម៉ាស៊ីន​កំពុងដំណើរការ​។



​ស្រប​ពេលដែល​ព្រឹត្តិការណ៍ ​នៅ​ថ្ងៃទី​២៣ ខែកុម្ភៈ ​ធ្វើ​ជូន​សម្រាប់​អ្នកកាសែត និង​អ្នក​ចែកចាយ​ធំៗ នឹងមាន​កម្មវិធី​មួយទៀត​ នៅ​ថ្ងៃទី​៤ ខែមីនា ដែល​ប្រព្រឹត្តធ្វើ​ទ្បើង​នៅឯ ហាង​ទំនើប​សាម​សុង KLDis (​ស្ថិតនៅក្នុង​អគារ​លេខ ៣០៦ ផ្លូវ​៩៣ មហាវិថី​ព្រះមុនីវង្ស សង្កាត់​បឹងរាំង ខណ្ឌដូនពេញ ទីក្រុង​ភ្នំពេញ ចាប់ពី​ម៉ោង ៨​ព្រឹក ដល់​ម៉ោង ៨​ល្ងាច​) ដែល​នឹង​បង្ហាញ​ម៉ាស៊ីនត្រជាក់​សាម​សុង​ស៊េរី 8 Pole Digital Inverter ទាំ​ង​អស់​។ អំ​ទ្បុ​ង​ពេល​នៃ​កម្មវិធី អតិថិជន​នឹង​រីករាយ​ជាមួយ​ការបន្ថែម​ជូន​ពិសេសៗ​ដូចជា ការបញ្ចុះ​តម្លៃ ការដំឡើង​និង​ឧបករណ៍​ដោយ​ឥតគិតថ្លៃ ការលេង​ល្បែង​ប្រកួត​ដើម្បី​ឈ្នះ​រង្វាន់​ភ្លាមៗ និង​ការផ្តល់ជូន​មិន​ធ្លាប់មាន​ពីមុនមក​ នៅក្នុង​ទីផ្សារ​ម៉ាស៊ីនត្រជាក់​នៅ​កម្ពុជា (​កញ្ចប់​នៃ​ការ​ថែម​ជូន​មានតម្លៃ ៨០ ដុល្លារ ក្នុង​មួយ​ឯក​តា​នៃ​ម៉ាស៊ីនត្រជាក់​)​។​

​អំពី​ក្រុមហ៊ុន Samsung Electronics co., Ltd

​គឺជា​ក្រុមហ៊ុន​នាំមុខគេ​លើ​ពិភពលោក​ផ្នែក​បច្ចេកវិទ្យា​ ដោយ​ផ្តល់​លទ្ធភាព​ថ្មីៗ​ជូន​មនុស្ស​គ្រប់រូប គ្រប់ទីកន្លែង​។ តាមរយៈ ការបង្កើត​ថ្មី និង​របកគំហើញ​ឥតឈប់ឈរ យើង​កំពុងតែ​ផ្លាស់ប្តូរ​ឲ្យ​កាន់តែ​ប្រសើរឡើង​ នូវ​ពិភព​ទូរទស្សន៍ ម៉ាស៊ីនត្រជាក់ ម៉ាស៊ីនបោកខោអាវ ស្មា​ត​ហ្វូ​ន កុំព្យូទ័រ​ផ្ទាល់ខ្លួន កុំព្យូទ័រ​លើ​តុ ម៉ាស៊ីនថតរូប ឧបករណ៍​ផ្ទះបាយ ម៉ាស៊ីនថតចម្លង ប្រព័ន្ធ LTE ឧបករណ៍​វេជ្ជសាស្ត្រ ឧបករណ៍​ផ្សេងៗ​ដែល​ប្រើ​ប្រព័ន្ធ​អគ្គិសនី និង​ដំណោះស្រាយ​ផ្សេងៗ​ប្រើ​ប្រព័ន្ធ LED​។ ដើម្បី​ទទួលបាន​ព័ត៌មាន​ថ្មីៗ សូម​ចូល​មើល​គេហទំព័រ news.samsung.com/global



( អត្ថបទ​ពាណិជ្ជក​កម្ម )


© រក្សាសិទ្ធិដោយ thmeythmey.com