ជាតិ
ពីនេះ ពីនោះ
តើ​ពាក្យ «​គុម្ព​, គំ​, គុំ​» ប្រើ​ខុសគ្នា​ដូចម្តេច​? ​
28, Feb 2017 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ
នៅក្នុង​វចនានុក្រម​ខ្មែរ​របស់​សម្តេចព្រះសង្ឃរាជ ជួន ណាត បានបញ្ជាក់​ពី​អត្ថន័យ​នៃ​ការប្រើ​ពាក្យ​ទាំងបី​នេះ ខុសគ្នា​យ៉ាង​ដូច្នេះ​ថា​៖



ទី​១)
ពាក្យ «​គុម្ព​» ជា​នាម​មានន័យថា ពួក​, ប្រជុំ​, បន​...​។ ឧទាហរណ៍​៖ ពួក​, ប្រជុំ​ដើមឈើ ឬ ដំណាំ​ផ្សេងៗ (​គុម្ពឈើ​, ចេក ១​គុម្ព​..)​។ 

ទី​២) ពាក្យ «​គំ​» ជា​កិរិយាសព្ទ​មានន័យថា ចាក់ទឹក​ត្រាំ​ឲ្យ​របើក​បាយក្តាំង​ដែល​ជាប់​នៅ​នឹង​បាតឆ្នាំង​។ បាយក្តាំង​ដែល​របើក​មក​នោះ ហៅថា បាយ​គំ ឬ បាយគំទឹក​។ 

ទី​៣) ពាក្យ «​គុំ​» ជា​កិរិយាសព្ទ​មានន័យថា ប៉ង​ដោយ​អាក្រក់​, ប៉ុង​ធ្វើការ​បៀតបៀន​គេ​, ចងចិត្ត​ព្យាបាទ​គេ​, ចងគំនុំ​។ ឧទាហរណ៍​៖ គុំវាយ​, គុំ​បម្រុង​នឹង​សងសឹក​វិញ​, គុំកួន គឺ​គុំ​យ៉ាង​ខ្ជាប់ខ្ជួន​មិន​បណ្តាល​ឲ្យ​ភ្លេច​។ ល​៕

[​ដកស្រង់​ពី​វចនានុក្រម​ខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត (Version 2.0)]


© រក្សាសិទ្ធិដោយ thmeythmey.com