ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សេដ្ឋកិច្ច
ក្រីក្រ ប៉ុន្តែ​ស្រី​លី​ស្ស​ផ្តល់​តម្លៃ​ដល់​ការអប់រំ និង​កំពុង​សន្សំ​ប្រាក់​រៀន​មហាវិទ្យាល័យ​
25, Feb 2017 , 10:19 am        
រូបភាព
សៀមរាប​៖ កញ្ញា សុវណ្ណ ស្រី​លី​ស្ស គឺជា​ក្មេងស្រី​ម្នាក់​ដែល​បោះបង់​ការសិក្សា​ត្រឹម​ថ្នាក់​ទី​១២ ។ ប៉ុន្តែ​ក្រោយមក ស្រី​លី​ស្ស បច្ចុប្បន្ន​អាយុ​២១​ឆ្នាំ បាន​មានឱកាស​ទទួល​បានកា​រ​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ ក្រោម​ការឧបត្ថម្ភ​ពី​អង្គការ​ភ្លែ​ន​អន្តរជាតិ​កម្ពុជា ក្នុង​ឆ្នាំ​២០១៥ ។



រយៈពេល​ជាង​១​ឆ្នាំ​ហើយ ដែល​នាង​បាន​បម្រើ​ការងារ​ក្នុង​ផ្នែក​បដិសណ្ឋារកិច្ច នៅ​សណ្ឋាគារ Lotus Blanc ខេត្តសៀមរាប​។ កញ្ញា សុវណ្ណ ស្រី​លី​ស្ស បញ្ជាក់ថា​ទោះជា​ស្ថានភាព​គ្រួសារ​មិនទាន់​ធូរស្រាល​ខ្លាំង​ក៏ដោយ ប៉ុន្តែ​ស្រី​លី​ស្ស មិនដែល​បោះបង់​ក្តី​ស្រមៃ​របស់ខ្លួន ដែល​ចង់​បន្ត​ការសិក្សា​ដល់​មហាវិទ្យាល័យ​ឡើយ​។ ក្រៅពី​រ៉ាប់រង​បន្ទុកគ្រួសារ​មួយផ្នែក  ស្រី​លី​ស្ស ក៏​កំពុង​សន្សំ​ប្រាក់ចំណូល​ខ្លះ ដើម្បី​ការសិក្សា​នៅ​មហាវិទ្យាល័យ​ដែលជា​ក្តី​ស្រមៃ​របស់​នាង​។

ស្រី​លី​ស្ស បាន​យល់​ជាក់ច្បាស់​ថា មានតែ​ការអប់រំ​ប៉ុណ្ណោះ ដែល​អាច​ផ្តល់​លទ្ធភាព​ឲ្យ​នាង មានការ​ងារ​ល្អ និង​ប្រាក់ចំណូល​សមរម្យ​។ យុវតី​វ័យ​២១​ឆ្នាំ​រូបនេះ បញ្ជាក់​ដូច្នេះ​៖«​ពេល​ខ្ញុំ​រៀន មាន​មិត្តភក្តិ លោកគ្រូ អ្នកគ្រូ ពិសេស​ឪពុកម្តាយ​របស់ខ្ញុំ គាត់​បាន​និយាយថា គាត់​គ្មាន​ចំណេះដឹង អ៊ីចឹង​ទោះបីជា​ពិបាក​ប៉ុណ្ណា​កូន​ត្រូវ​ខំប្រឹង​រៀន ដើម្បី​មានការ​ងារ​ល្អ កុំ​ឲ្យ​ដូច​គាត់​»​។

ដើម្បី​ជ្រាប​លម្អិត សូម​អញ្ជើញ​ស្ដាប់​បទសម្ភាសន៍ រវាង​កញ្ញា ញឹក ស្រី​ល័​ក្ខ អ្នកកាសែត​នៃ​សារព័ត៌មាន​ថ្មីៗ និង កញ្ញា សុវណ្ណ ស្រី​លី​ស្ស  តំណាង​យុវជន​ដែល​ទទួលបាន​ការបណ្ដុះ​បណ្ដាល​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ​នៃ​អង្គការ​ភ្លែ​ន​អន្តរជាតិ ដូចតទៅ​៖







© រក្សាសិទ្ធិដោយ thmeythmey.com