ជាតិ
ពីនេះ ពីនោះ
ការកកស្ទះ​ចរាចរណ៍​កំពុង​កាត់ផ្តាច់​ទម្លាប់​គ្រួសារ​ខ្មែរ​…
26, Feb 2017 , 9:19 am        
រូបភាព
ដោយ:
ភ្នំពេញ​៖ ការកកស្ទះ​ចរាចរណ៍​នាពេល​បច្ចុប្បន្ន​បាន និង​កំពុង​ផ្លាស់ប្តូរ​ទម្លាប់​នៃ​ការរស់នៅ​របស់​គ្រួសារ​ខ្មែរ​។ ជាក់ស្តែង កាលពី​១០​ឆ្នាំមុន អ្នកធ្វើការ​ភាគច្រើន​ត្រូវ​ត្រឡប់ទៅផ្ទះ​វិញ​
​ដើម្បី​ពិសា​អាហារ​ថ្ងៃត្រង់​ជួបជុំ​គ្រួសារ​។ តែ​នៅពេលនេះ ដោយសារតែ​ការកកស្ទះ​ចរាចរណ៍​ខ្លាំងពេក មន្ត្រីរាជការ បុគ្គលិក​អង្គការ និង​ក្រុមហ៊ុន​ស្ទើរ​៩០%​លែង​ត្រឡប់​ទៅ​គេហដ្ឋាន​ពេល​ថ្ងៃ​ទៀតហើយ​។ និន្នាការ​នេះ​អនុញ្ញាត​ឲ្យ​អ្នកធ្វើការ​ចំណេញ​ថវិកា​ពី​ការមិន​ធ្វើដំណើរ តែ​ចរន្ត​នេះ​ត្រូវបាន​អ្នកខ្លះ​គិតថា វា​កំពុង​កាត់ផ្តាច់​ទម្លាប់​គ្រួសារ​ខ្មែរ​ដែល​តែងតែ​ពិសា​អាហារ​រួមគ្នា ទាំង​ពេល​ថ្ងៃ និង​ពេល​ល្ងាច​៕




© រក្សាសិទ្ធិដោយ thmeythmey.com