ជាតិ
បទយកការណ៍ / បទសម្ភាសន៍
បទសម្ភាសន៍
របៀប​រៀន​បញ្ចេញ​សំឡេង​ភាសា​អង់គ្លេស​បែប​អាមេរិកាំង​ ​
26, Feb 2017 , 12:56 pm        
រូបភាព
ដោយ:
លោក លី សុជាតិ ដែលជា​អនិកជន​រស់នៅ និង​ធ្វើការ​នៅ​សហរដ្ឋអាមេរិក​ជាង​៣០​ឆ្នាំ​មកនេះ បាន​ចងក្រង​សៀវភៅ 24 Hours English Pronunciation ឡើង​ក្នុង​គោលបំណង​ចែករំលែក​ចំណេះដឹង និង​បទពិសោធន៍ នៃ​ការបញ្ចេញ​សំឡេង​ជា​ភាសា​អង់គ្លេស​បែប​អាមេរិកាំង ដល់​យុវជន​ខ្មែរ​ដែល​មិនសូវ​ពូកែ​និយាយ​ភាសា​អង់គ្លេស​។


​បុរស​វ័យ ៧២​ឆ្នាំ​ដែលមាន​កំណើត​នៅ​ស្រុក​ក្រូចឆ្មា ខេត្តកំពង់ចាម​រូបនេះ បាន​បញ្ជាក់ថា នៅក្នុង​សៀវភៅ 24 Hours English Pronunciation របស់លោក​មាន​វិធី​ហាត់​បញ្ចេញ​សំឡេង នៃ​សំឡេង​ស្រៈ​ទាំង​២២ របស់​ភាសា​អង់គ្លេស​, ការប្រើ​ចលនា​មាត់​, អណ្តាត​, ធ្មេញ និង​បបូរមាត់​ដើម្បី​និយាយ​ឱ្យបាន​ត្រឹមត្រូវ​តាមបែប​អាមេរិកាំង រួមទាំង​របៀប​នៃ​មានការ​លើកដាក់​សំឡេង ឬ​ការ​សង្កត់​សំឡេង​លើ​ព្យាង្គ​ណាមួយ​នៃ​ពាក្យ​នីមួយៗ​តាមបែប​អាមេរិកាំង​ផងដែរ​។ 

​អតីត​បុគ្គលិក​បច្ចេក​ទេស​តម្រង់​រលកធាតុអាកាស នៃ​ក្រុមហ៊ុន​ឯកជន​មួយ​នៅ​សហរដ្ឋ​មេ​រិ​ក​រូបនេះ បាន​បញ្ជាក់ថា ការបង្រៀន​បញ្ចេញ​សំឡេង​ភាសារ​អង់គ្លេស​តាមបែប​អាមេរិកាំង​នេះ គឺ​លោក​បាន​បង្កើតជា CD ដែលមាន​ពន្យល់​ជា​ភាសា​ខ្មែរ និង​ការបញ្ចេញ​សំឡេង​ដោយ​ជនជាតិ​អាមេរិក​។

សូមអញ្ជើញទស្សនាបទសម្ភាសន៍ជាវីដេអូដូចតទៅ៖



សូមបញ្ជាក់ថា ថវិកា​ដែល​បាន​ពី​ការលក់​សៀវភៅ​នេះ ៥០% បោះ​ពុ​ម្ភ​ឡើងវិញ​, ៤០% ចំណាយ​លើក​សកម្មភាព​របស់​ក្រុមការងារ​, ៥% បរិច្ចាគ​ទៅ​មន្ទីរពេទ្យ​គន្ធបុប្ផា និង ៥% ទៀត​បរិច្ចាគ​ទៅដល់​សាលា​ដូង​៕


© រក្សាសិទ្ធិដោយ thmeythmey.com