អត្ថបទពាណិជ្ជកម្ម
Tiger Street Football Festival 2017 សៀមរាប​ទីលាន​អង្គរ​ឃ្យុ​ង​យូ ឈាន​មកដល់​ពាក់​កណ្តាលផ្លូវ​ហើយ​
26, Feb 2017 , 9:52 am        
រូបភាព
​ក្រោយ​ការរៀបចំ​ការប្រកួត​វគ្គ​ជម្រុះ​ក្នុង​តំបន់​និង​ទទួលបាន​ភាពជោគជ័យ​ទាំងពីរ​តំបន់​រួចមក​គឺ​នៅ​ការប្រកួត​នៅ​ខេត្ត​ព្រះសីហនុ និង​បាត់ដំបង ក្រោម​ការរៀបចំ​របស់​ក្រុមហ៊ុនស្រា​បៀរ Tiger​។​

​ឥលូវ​នេះ​ការប្រកួត​បាល់ទាត់ Tiger Street Football Festival 2017 ចាប់ផ្តើម​បើក​ការប្រកួត​វគ្គ​ជម្រុះ​ជុំ​តាំងពី​ថ្ងៃទី ២៤ និង​កំពុងធ្វើការ​ប្រកួត​វគ្គ​ជុំ​ទី​ពីរ​នៅ​ថ្ងៃទី​២៥ កុម្ភៈ តាំងពី​ម៉ោង​៨​ព្រឹក​រហូតដល់​ដល់​ម៉ោង​៦​ល្ងាច​ដោយមាន​ក្រុម​ចូលរួម​កើនឡើង​រហូតដល់​១០៨​ក្រុម ដែលជា​ចំនួន​នឹកស្មាន​មិន​ដល់​។​

​ហើយ​ថ្ងៃនេះ​គឺជា​ការប្រកួតរ​កជើង​ខ្លាំង​ចំនួន ៣២ ក្រុម​ចុងក្រោយ ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត​នៅ​ថ្ងៃទី​២៦​។ ក្រៅពី​ការប្រកួត​ដ៏​ជក់ចិត្ត​នៅលើ​ទីលាន ក៏មាន​ស្តង់​លក់​សម្ភា​រះ​កីឡា​, ស្តង់​លេង​Game​កម្សាន្ត ដើម្បី​ឈ្នះ​រង្វាន់​ជាច្រើន​ពី​ស្រា​បៀរ Tiger ស្តង់​ដែលមាន​ផ្តល់​ការ  Free WIFI ដោយ​ឥតគិតថ្លៃ ដោយ​គ្រាន់តែ like Tiger Beer Facebook Page ( Tiger Beer KH) ដែល​អាចធ្វើ​ឲ្យ​អ្នកចូលរួម​កាន់តែ​សប្បាយរីករាយ​។​



​រីឯ​ប្រាក់រង្វាន់​ក្នុង​វគ្គ​ជម្រុះ​ក្នុង​តំបន់ Tiger Street Football Festival 2017:

​ការប្រកួត​វគ្គ​ជម្រុះ​តាម​តំបន់​    ​រង្វាន់​ទឹកប្រាក់​
​ចំណាត់ថ្នាក់​លេខ ១​    ​USD ១,៥០០
​ចំណាត់ថ្នាក់​លេខ ២​    ​USD ១,០០០
​ចំណាត់ថ្នាក់​លេខ ៣​    ​USD ៥០០
​ចំណាត់ថ្នាក់​លេខ ៤​    ​USD ២០០

​ហើយ​មណ្ឌល​សៀមរាប​នេះ នឹង​ជ្រើស​យក​ចំនួន​១០​ក្រុម​ដែល​ខ្លាំង​បំផុត​ទៅធ្វើ​ការប្រកួត​ផ្ដាច់ព្រ័ត្រ​នៅ​ភ្នំពេញ​ថ្ងៃទី​១២​មីនា ដណ្តើមយក​ទឹកប្រាក់​កាន់តែច្រើន​អស្ចារ្យ រហូតដល់​ទៅ​១៥០០០​ដុល្លា​។



​គួរបញ្ជាក់​ផង​ដែលថា​ក្រោយ​ចប់​ការប្រកួត​នឺង​មានការ​ប្រគុំ​តន្ត្រី​ខ្នាត​យក្ស ដោយមាន​ការ​រចនា​ឆាក​តន្ត្រី​ប្លែក និង​ឡូយ​អា​ស្ចា​រ្យ រូបរាង​ដូច​កុង​តា​ន័​រ រំលេច​ជាមួយ ភ្លើង LED យ៉ាង​ស្រស់ស្អាត​ជូន​ទ​ស្សនាម​ទាំង​២​រាត្រី  គឺ​នៅ​រាត្រី​ថ្ងៃទី​២៥  និង ២៦ រៀបចំ​ដោយ​ក្រុមហ៊ុនស្រា​បៀរ​Tiger ដែលមាន​កំពូល​តារាចម្រៀង​ល្បីៗ​ចូលរួម ដូចជា លោក ខេ​មរះ សិរីមន្ត​, ក​. ឪ​ក សុគន្ធ​កញ្ញា​, លោក ឆាយ វិ​រះ​យុទ្ធ​, លោក ឆន សុ​វណ្ណា​រាជ​, ក​. ទេព បូ​ព្រឹក្ស​, លោក នី រតនា​, ក​.​សួស វិ​ហ្សា​, លោក STEP, ក​.​ឈិន ម៉ា​និ​ច និង លោក នាង​ប្រាក់​សុគន្ធ ហើយ​និង​មានការ​ផ្សាយ​បន្ត​ផ្ទាល់​ពី​ស្ថានីយ៍ទូរទស្សន៍ រស្មី​ហង្ស​មាស​ចាប់ពី​ម៉ោង​៨​យប់​នេះ​តទៅ នៅ​យប់​ថ្ងៃទី ២៦​កុម្ភៈ​។​

( អត្ថបទ​ពាណិជ្ជកម្ម )


© រក្សាសិទ្ធិដោយ thmeythmey.com