ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ជាប់​ថ្គាម ឬ​ថ្លោះ​នៅ​សន្លាក់​ថ្គាម គួរតែ​ធ្វើបែបនេះ​ទើប​ចៀសវាង​បាន​?
27, Feb 2017 , 7:00 pm        
រូបភាព
ដោយ: ថ្មីៗ
​សន្លាក់​នៅ​ថ្គាម​ដែល​គេ​ឲ្យ​ឈ្មោះថា Temporomandibular Joint អាច​នឹងរង​ជាការ​ថ្លោះ​បាន​គ្រប់ពេល​។ ហើយ​ការ​ដែលមាន​បញ្ហា​បែបនេះ វា​នឹង​បង្ក​ជាការ​ឈឺចាប់​ខ្លាំង​នៅពេល​ធ្វើ​ចលនា​ថ្គាម និង​សាច់ដុំ​នៅ​ជិត​នោះ​។​



​ដូច្នេះ​ដើម្បី​ចៀស​ផុតពី​បញ្ហា​នេះ​កុំ​ឲ្យ​កើតឡើង​ម្តង​ហើយ​ម្តងទៀត​គួរតែ​៖
•    ញ៉ាំ​អាហារ​ដែល​ទន់ និង​ងាយ​ទំពារ​
•    ប្រើ​ទឹកកក​ស្អំ​នៅលើ​ថ្គាម​
•    មិនត្រូវ​ទំពា​រស្ករ​កៅស៊ូ កុំ​ស្ងាប​ហាមាត់​ធំៗ​ពេក ឬ​ច្រៀង​ខ្លាំងៗ​ពេក​
•    ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​អំពី​របៀប​ពុត​ពែន​ថ្គាម​បែបណា​ដែល​អាច​ដោះស្រាយ​បញ្ហា​នានា​បាន​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com