ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ចង់​ក្មេង​បានយូរ យក​ល្អ​គួរតែ​កុំ​មើលរំលង​អាហារ​ទាំងនេះ​ឲ្យ​សោះ​
27, Feb 2017 , 7:59 pm        
រូបភាព
ដោយ: ថ្មីៗ
​របប​អាហារ​មាន​ទំនាក់ទំនង​ដោយ​ផ្តា​ល់​ទៅនឹង​រូបរាង​ប្រចាំថ្ងៃ​របស់​អ្នក​។ វា​ដើរតួនាទី​សំខាន់​ណាស់​ក្នុងការ​កំណត់​ឲ្យ​ដឹង​អំពី​អាយុ​របស់​អ្នកតា​មរយៈ​ការមើល​ទឹកមុខ​។ ដូច្នេះ​ចូរ​ធ្វើយ៉ាងណា​ឲ្យ​មានការ​បង្កើន​គុណភាព​សម្រស់​បន្តិច​ទៅតាម​រយៈ​ការ​ញ៉ាំ​អាហារ​ដែល​ត្រឹមត្រូវ​ដូចខាងក្រោម​នេះ​៖



​កាហ្វេ​

​កាហ្វេ​ជួយ​បង្រួម និង​ភ្ញោ​ច​ដល់​សរសៃឈាម​ដើម្បី​ផ្តល់​ឲ្យ​ស្បែក​មើលទៅ​កាន់តែ​ស្រស់ស្អាត​។ ដូច្នេះ​អ្នក​អាច​ញ៉ាំ​កាហ្វេ​បាន​មុនពេល​ធ្វើ​អ្វី​ផ្សេង​នៅពេល​ព្រឹក​។​

​ត្រសក់​
​បច្ចុប្បន្ននេះ ត្រសក់​ត្រូវបាន​គេ​ប្រើប្រាស់​សម្រាប់​ប្រឆាំងនឹង​ភាព​ចាស់​។ ចំពោះ​សម្បករ​របស់​វា​វិញ​ផ្ទុក​ទៅដោយ​សារធាតុ Silica ដែល​អាច​បង្កើនល្បឿន​នៃ​ការជួសជុល​សាច់ដុំ និង​បង្កើន​ចំនួន​កូ​ឡា​ជែ​ន​ក្នុង​កោសិកា​ស្បែក​ដើម្បី​បង្កើន​ភាពស្រស់ស្អាត​រប​ស់​ស្បែក និង​សុខ​ភាពល្អ​។​

​ផ្លែ​ប័​រ​
​មាតា​ផ្តល់​សំណើម​តាមបែប​ធម្មជាតិ​គឺ​គ្មានអ្វី​ក្រៅពី​ផ្លែ​ប័​រ​ទៀត​ទេ​។ ផ្លែ​ប័​រ​ក៏​ផ្ទុក​ទៅដោយ​វីតាមីន E និង​ខ្លាញ់​សំខាន់ៗ​សម្រាប់​ជួយ​បំបាត់​ភាព​ស្ងួត និង​ភាព​ចាស់​របស់​ស្បែក​ដែរ​។ ក្រៅពីនេះ វា​ក៏មាន​អង់​ទី​អុកស៊ីដ​ង់​មួយ​ឈ្មោះថា Glutathione ដែល​បង្ការ​កុំ​ឲ្យ​កោសិកា​មានការ​ខូចខាត​

​ម្ទេស​ប្លោក​
​ម្ទេស​ប្លោក​ជាពិសេស ពណ៌​ក្រហម លឿង និង​ទឹកក្រូច​ពោរពេញ​ទៅដោយ​អង់​ទី​អុកស៊ីដ​ង់ ដែល​អាច​បង្កើន​មុខងារ​ប្រព័ន្ធ​ភាពស៊ាំ និង​ជំរុញ​ដល់​ស្បែក​ប្រឆាំង​ការខូចខាត​ដោយសារ​ព្រះអាទិត្យ​។​

​ផ្លែ​បឺ​រី​
​ផ្លែឈើ​ប្រភេទ​នេះ​មាន​ប្រយោជន៍​ចំពោះ​សុខភាព​ច្រើន ដោយសារតែ​សម្បូរ​អង់​ទី​អុកស៊ីដ​ង់ ជាពិសេស​ពពួក​ផ្លែឈើ​ដែលមាន​ពណ៌​ចាស់​ខ្លាំង​។ ផ្លែ​បឺ​រី​ពោរពេញ​ទៅដោយ​វីតាមីន C ដែលជា​គន្លឹះ​ដ៏​សំខាន់​នាំ​ឲ្យ​មាន​សុខភាព​ល្អ និង​ស្បែក​ក្មេង​ជាង​វ័យ​។​

​ប្រូ​ខូ​លី​
​បន្លែ​ប្រភេទ​នេះ​ផ្ទុក​ទៅដោយ​សារធាតុ Phytonutrients ដែល​ជួយ​កាត់បន្ថយ​ការ​រលាក ដែល​អាចធ្វើ​ឲ្យ​រាងកាយ​មើលទៅ​កាន់តែ​នៅ​ក្មេង​ជាង​វ័យ​ថែមទៀត​។​

​ដំឡូងជ្វា​

​មិនមែន​មានតែ​ដំឡូងជ្វា​ទេ​ដែលមាន​កម្រិត​អង់​ទី​អុកស៊ីដ​ង់​ប្រឆាំង​ភាព​ចាស់​ខ្ពស់​ទេ តែ​ក៏​សម្បូរ​ទៅដោយ​វីតាមីន A, C និង E ដែល​ជួយ​ថែរក្សា​សក់​ឲ្យ​មាន​សុខភាព​ល្អ និង​ស្បែក​ភ្លឺ​ថ្លា​ដែរ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com