ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សម្រាប់​ការ​រលាកភ្លើង​តិចតួច បើ​ចេះ​វិធី​នេះ​ក៏​អាច​ចៀស​ផុតពី​ភាព​ធ្ងន់ធ្ងរ​បានដែរ​
28, Feb 2017 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​ខណៈពេលដែល ការ​រលាកភ្លើង​កម្រិត​ធ្ងន់ធ្ងរ ត្រូវការ​ការថែទាំង​ពី​គ្រូពេទ្យ​នោះ តែ​ភាគច្រើន​ការ​រលាកភ្លើង​តិចតួច​ក៏​អាច​ត្រូវការ​ការព្យាបាល​យ៉ាង​ប្រុងប្រយ័ត្ន​នៅផ្ទះ​ផងដែរ​។ សម្រាប់​ករណីបែបនេះ ក្រុមការងារ​របស់ www.health.com.kh សូម​ណែ​នាំនូវ​គន្លឹះ​ក្នុង​ការថែទាំង​របួស​ដែល​រលាកភ្លើង​តិចតួច​ដូចតទៅ​៖



    ជ្រ​លួ​ក​កន្លែង​ដែល​រលាក​ទៅក្នុង​ទឹក​ដែល​ចេញពី​ក្បាល​រ៉ូ​មី​ណេ​ដែល​ត្រជាក់​ប្រហែល ៥​នាទី​ដើម្បី​បំបាត់​
    ការឈឺចាប់ និង​ហើម​។​
    មិនត្រូវ​ប្រើ​ទឹកកក​ស្អំ ឬ​ដុសខាត់​នៅ​កន្លែង​រលាក និង​មិនត្រូវ​បំបែក​ពងទឹក​ដែល​កើតចេញពី​ការ​
    រលាក​ឡើយ​។​
    ប្រើ​បង់​ដែល​ស្អា​តរុំ ដែល​រុំ​ទៅ​មិនអាច​ជាប់​ស្អិត​នឹង​កន្លែង​ដែល​រលាក​។​
    លាង​សម្អាត​កន្លែង​រលាក​នេះ​ថ្នមៗ​ជាប្រចាំ ជាមួយ​ទឹក និង​សាប៊ូ​។​
    កុំ​ប្រើ​ថ្នាំ​អ្វី​លាប​ឲ្យ​សោះ​បើសិនជា​មិនមាន​ការណែនាំ​ពី​គ្រូពេទ្យ​នោះទេ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com